គណនី Facebook លោក ឯម សុខសុវណ្ណ រងការវាយប្រហារពីក្រុម LDP
ភ្នំពេញ៖ បន្ទាប់ពី គណនី Facebook ឈ្មោះ EM SOKSOVANN បង្ហោះសារជាសំណេរនៅល្ងាចថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២១ ក្រោមចំណងថា ” បក្សអនាថា” ត្រូវបានក្រុមដែលមាននិន្នាការគាំទ្រ LDP ចូល Comment ជេរប្រមាថ ឌឺដង យ៉ាងព្រោងព្រាត មិនសំចៃ វាយប្រហារបែបអសីលធម៌ជាទីបំផុត។ នៅទីបំផុត ក្រុមLDP មិនអាចប្រកួតប្រជែង ចំណេះដឹង ប្ដូរទស្សនៈប្រកបដោយបញ្ញា ជាមួយគំនិតទស្សនៈគណបក្សយុវជនកម្ពុជា ក្រុមនេះ(LDP) ក៏បានធ្វេីការ Report post ជាប់គាំង ២៤ម៉ោង និងបន្ត Report post បន្ថែម រហូតជាប់គាំងមិនដំណេីរការ ០៣ថ្ងៃទៀត។
គូសបញ្ជាក់ផងដែរថា លោក ឯម សុខសុវណ្ណ ដែលជាប្រធាននាយកដ្ឋានកិច្ចការនយោបាយនៃគណបក្សយុវជនកម្ពុជា ក្រោមឱវាទដឹកនាំដោយ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅក្នុងសំណេរ នោះ អង្គភាពសាព័ត៌មាន Fast News សូមដកស្រង់នូវអត្ថន័យដេីមទាំងស្រុងដូចតទៅនេះ៖
[…] បក្សជេរ មានប្រមុខដឹកនាំ បែបខ្ទេីយស្ទេីរជ្រុង,មានមហិច្ចតាបំបែករដ្ឋក្បត់រដ្ឋធម្មនុញ្ញ បំផុសបដិវត្តផ្នត់គំនិតមនោគមវិជ្ជា ពុះច្រៀក ជាតិសាសន៍ខ្មែរ ឆ្ពោះទៅគោលដៅ ក្រុមសាសនាជ្រុលនិយម និងធ្វេីឱ្យសង្គមវឹកវរ អនាធិបតេយ្យនាពេលអនាគត,តួយ៉ាង អាចយកគម្រូតាមក្រុម ISIs ,អាល់កៃដា ជាដេីម,ហេតុអ្វី? ព្រោះ មេ មនោគមសាសនា មួយនេះ កំពុងតែតាំងខ្លួន ជា #ព្រហ្ម ចាប់កំណេីតលេីភពផែនដីនេះ ។
មេបក្សជួង ឬដែលគេស្គាល់ថា LDP ស្អីគេនោះមានមហិច្ចតា យង់ឃ្នង ប៉ងបំបែករដ្ឋ ដៀលជាតិសាសន៍ខ្មែរ យ៉ាងក្លៀវក្លាដោយគ្មានញញេីត បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតដែលមិនអាចអត់អោនឱ្យបានជាដាច់ខាត,ហេតុអ្វី បានបក្សជួង រំលោភរដ្ឋធម្មនុញ្ញ? តោះទៅមេីលចម្លេីយនៅក្នុងរដ្ឋធម្មនុញ្ញទាំងអស់គ្នា ពោលគឺ នៅក្នុង៖ ជំពូកទី១ អំពីអធិបតេយ្យភាព មាត្រា ៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ចែងថា “ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន”។ ត្រង់នេះបញ្ជាក់ថា បក្សជួង ពិតជារំលោភពិតមែន។
ក្រៅពី ជេរ-ចោទ ពលរដ្ឋជាតិសាសន៍ខ្មែរ ដៀល-ដៅ ជននេះចេះ ជននោះចុះ ស្រេចលេីក្រុមLDP ជាអ្នកកំណត់ថា មុខអានេះ សមតែគេជេរ…។ល។-។ ល។ បន្តពីជេរ-ចោទ ក្រុមនេះពូកែជំនាញ លក់មួក ប្រមូលលុយធ្វេីចំការ លេីកផ្លាកបក្ស ក្រៅពីនេះគ្មានជួយសង្គមជាដុំកំភួនអ្វីនោះទេ។
ក្នុងនាមជាយុវជនកម្ពុជា ខ្ញុំសូមបួងសួង កុំឱ្យមាន #រដ្ឋសម្ព័ន្ធ លេីទឹកដីកម្ពុជាទៅចុះ🙏🙏! ! ! ៕