ក្រោយឃើញការមិនទទួលអ្នកផ្ទុកមេរោគ COVID-19 លោក ពេជ្រ ស្រស់ បានលើកឡើងថារដ្ឋអំណាចត្រូវរកទីតាំងនៅក្នុងតំបន់ ដែលមានពលរដ្ឋឆ្លង ដើម្បីព្យាបាលអ្នកឆ្លងCOVID-19

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកជាយោបល់ថា រដ្ឋអំណាចគួរតែរកទីតាំង នៅក្នុងតំបន់ ដែលមាន ប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ១៩ ដើម្បីព្យាបាលពួកគាត់តែម្ដងទៅ គឺឆ្លងនៅខណ្ឌណា គឺខណ្ឌនោះជាអ្នកទទួលខុសត្រូវ ចៀសវៀងទុកអ្នកជំងឺចោល ។

ការលើកជាយោបល់ របស់លោក ពេជ្រ ស្រស់ បែបនេះ ធ្វើឡើងបន្ទាប់លោក បានឃើញវីដេអូឡាយ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីការមិនព្រមទទួលអ្នកជំងឺកូវីដ១៩ ដែលមកព្យាបាល នៅមណ្ឌលព្យាបាល ជំងឺកូវីដកម្រិតស្រាល ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់តាមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ឧសភា យ៉ាងដូច្នេះថា «ក្រោយឃើញការមិនទទួល អ្នកផ្ទុកមេរោគ COVID-19 ដើម្បីព្យាបាលនៅមណ្ឌលកម្រិតស្រាលនោះ ខ្ញុំសូមជូនជាយោបល់មួយ គឺរដ្ឋអំណាចត្រូវរកទីតាំង នៅក្នុងតំបន់ ដែលមានពលរដ្ឋឆ្លង ដើម្បីព្យាបាលអ្នកឆ្លង COVID-19 តែម្តងទៅ ឆ្លងនៅខណ្ឌណា គឺខណ្ឌនោះទទួលខុសត្រូវ ហើយចល័តពេទ្យ មកព្យាបាល ពួកគាត់នៅនឹងកន្លែង» ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds