សាឡាត់ ស្រីឡាង បាននិយាយថា គ្រប់គ្នាស្រលាញ់ការដេីរព្រៃ ស្រលាញ់បែបធម្មជាតិហេតុអីមិនទៅ? គ្មានពេល ឬមិនឆ្លៀត?
សាឡាត់ ស្រីឡាង អ្នកសម្តែងស្រីមានប្រជាប្រិយភាព និងទេពកោសល្យខ្ពស់ ដែលបងប្អូនភាគច្រើនស្គាល់គាត់ច្បាស់ ទាំងរូបរាង និងមុខមាត់គឺស្រស់ស្អាតបែបធម្មជាតិពុំមានឆ្លងកាត់ស្នាមកាំបិត។ កាលពីថ្មីៗនេះ តារាស្រីរូបនេះហាក់ទទួលបានព្យុះរឿងអាស្រូវជាច្រើន ដោយត្រូវបានអតីតភរិយាចាងហ្វាងផលិតកម្ម LD ភាពយន្ត ចោទប្រកាន់ថា នាងមានទំនាក់ទំនងជាមួយស្វាមីខ្លួន។
យ៉ាងណាមិញក្រោយពីដោះស្រាយវិវាទ និងបញ្ចប់ទំនាស់មួយនេះគេហាក់សង្កេតឃើញថា សាឡាត់ ស្រីឡាង ហាក់ប្រែប្លែកដោយនាងបានប្តូរខ្លួនទៅជាសកម្មជនការពារព្រៃឈើនៅលើភ្នំឱរ៉ាល់ ប្រកបដោយភាពរឹងមាំនិងស្វាហាប់។ មុននេះបន្តិចនាងបានសរសេរសារយ៉ាងមានន័យនៅលើបណ្តាញសង្គមថា «ស្រលាញ់ហេតុអ្វីមិនធ្វេី? គ្រប់គ្នាស្រលាញ់ការដេីរព្រៃ ស្រលាញ់បែបធម្មជាតិហេតុអីមិនទៅ? គ្មានពេល? គ្មានពេលឫមិនឆ្លៀត? ពេលខ្លះរកក្ដីសុខអោយខ្លួនឯងត្រឹមមួយថ្ងៃ ទៅកន្លែងដែលខ្លួនឯងចង់ទៅពិតជាមានន័យ»៕