”ផ្សារដើមគ” មិនបិទទេ តែអាជីវករទិញដូរបន្លែ ត្រូវមានលិខិតបញ្ជាក់ អាជ្ញាធរ ឬគណកម្មការផ្សារសម្រាប់ការធ្វើដំណើរ
(ភ្នំពេញ)ប្រជាពលរដ្ឋជាច្រេីនបានងេីយឆ្ងល់ចំពោះបម្រាបគោចរសម្រាប់ផ្សារដេីមគដោយសារតែបងប្អូនអាជីវករពួកគាត់មានលក់ដូរនៅពេលយប់ចំម៉ោងដែលរដ្ឋបាលរាជធានីភ្នំពេញដាក់បម្រាម។
លោក គៀង ចក់ ប្រធានផ្សារដើមគ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fast News ថា៖”ផ្សារដើមគ” មិនបិទទេ តែអាជីវករទិញដូរបន្លែ ត្រូវមានលិខិតបញ្ជាក់ អាជ្ញាធរ ឬគណកម្មការផ្សារសម្រាប់ការធ្វើដំណើរ សូមបងប្អូនអាជីវករលក់ដូរវេនយប់ទាំងអស់មកទាក់ទងនៅស្នាក់ការផ្សារភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណ ដេីម្បីខាងគណកម្មការផ្សារនិងធ្វេីលិខិតជូនបងប្អូន។
សូមបញ្ជាក់ជូនថារដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសបម្រាមគោចរ មិនអោយមានការធ្វេីដំណេីរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែមេសា ២០២១។