គ្មាន​កិច្ចព្រមព្រៀង​ត្រូវ​ចុះហត្ថលេខា ឡើយរវាង​ត្រាំ​និង​គី​ម​…!

ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ម៉ោង 03:15 PM

(ដោយ៖ យឺន សីហា)

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ក្រោយបញ្ចប់​ការ​ពិភាក្សា​គ្នា សេត​វិមាន​ថ្លែង​ កាលពី​ថ្ងៃ​ទី​២៨​ កុម្ភៈ​ថា ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​ ត្រូវ​បាន​ចុះហត្ថលេខា​ឡើយ នា​ដំណាក់កាល​នេះ​រវាង​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គី​ម​ជុង​អ៊ុ​ន ក្នុង​ការ​ជួប​គ្នា​កំពូល​នៅ​ក្រុង​ហាណូយ តែ​ក្រុមការងារ​របស់​ប្រទេស​ទាំង​២ មាន​បំណង​ជួប​គ្នា​នា​ពេល​ខាង​មុខ​ទៀត​។ ទោះបី​យ៉ាងណា​ការ​ជួប​គ្នា​ទាំងនោះ អាច​ឲ្យ​មានការ​ពិភាក្សា​គ្នា យ៉ាង​ល្អ​បំផុត និង​ស្ថាបនា ។

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​SARAH SANDERS​ថ្លែង​ថា មេដឹកនាំ​ទាំង​២​បាន​លើក​ពី​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ នៃ​ការ​រំសាយ​នុយក្លេអ៊ែរ ព្រមទាំង​ទស្សនវិស័យ​នានា ផ្ដោត​លើ​សេដ្ឋកិច្ច​។ លោកស្រី​បន្ត​ថា​ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ​ក្នុង​ដំណាក់កាល​នេះ ប៉ុន្តែ​ក្រុម​របស់​មេដឹកនាំ​ទាំង​២ មានការ​អត់ធ្មត់​ហើយនឹង​ជួប​គ្នា​ជា​ថ្មី​នា​ពេល​ខាង​មុខ​។ លោក​ត្រាំ​ត្រូវធ្វើ​សន្និសីទ​សារ ព័ត៌ មាន​មួយ​នា​វេលា​ម៉ោង​៧​ម៉ោង​សកល ជាមួយ ជិត​២​ម៉ោង​មុន​ការ​គ្រោងទុក​ពី​ដំបូង​ ។

ក្នុង​ការ​ជួប​គ្នា​កំពូល​លើក​ទី​២​នេះ លោក​គី​ម​ជុង​អ៊ុ​ន​ថ្លែង​នា​ថ្ងៃ​ទី​២៨​កុម្ភៈ​ថា លោក​ត្រៀម​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ បើ​េ​មិន​ដូច្នោះ​ទេ​លោក​ពុំ​មក​កាន់​ក្រុង​ហាណូយ ដើម្បី​ជួប​ជាមួយ​លោក​ត្រាំ​នោះ​ទេ​។ លោក​ថា​លោក​ត្រាំ​និង​រូប​លោក​ទើប​ពិភាក្សា​គ្នា​ពី​បណ្ដា​វិធានការ​ជាក់ស្ដែង​នានា​។មាន​ប្រតិកម្ម​តប​ចំ​ពេ​ាះ​ពាក្យពេចន៍​របស់​លោក​គី​ម ដែល​លោក​អង្គុយ​ទល់មុខ​គ្នា​នៅ​តុ​សន្និសីទ លោក​ត្រាំ​គូសបញ្ជាក់​ថា ពិត​ណាស់​នោះ​ជា​ចម្លើយ​ដ៏​ប្រសើរ​ដែល​លោក​អ្នក​ពុំ​ធ្លាប់​បាន​ស្ដាប់​សោះ​។

ប្រភព៖ kohsantepheapdaily

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds