រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្អាកការចេញ-ចូលបណ្ដោះអាសន្នទីតាំងទាំងនោះ

ខេត្តព្រះសីហនុ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នការចេញចូលទីតាំងមួយផ្នែកនៃភូមិ៣ (ទំនប់រលក)  សង្កាត់លេខ១ ក្រុងព្រះសីហនុ (ទីតាំងនៅក្រុម៩,១២,១៣,១៤ និង១៥និងដាក់តំបន់នោះជាមណ្ឌលចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩។

យោងតាមលទ្ធផលតេស្តវត្ថុសំណាកដែលក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកពីប្រជាពលរដ្ឋនៅតំបន់នោះ (ទំនប់រលកថ្ងៃទី២៧ខែមីនា ឆ្នាំ២០២១ គឺបញ្ជាក់ថាមានករណីកូវីដ១៩ ពាក់ព័ន្ធមនុស្សចំនួន១៣ គ្រួសារ និងលទ្ធផលនៅថ្ងៃទី២៩ ខែមីនា នេះពាក់ព័ន្ធករណីវិជ្ជមានចំនួន២៥នាក់បន្ថែមទៀត។

រដ្ឋបាលខេត្តបានសម្រេចចិត្តបិទតំបន់នេះជាបន្ទាន់ចាប់ពីផ្នែកខាងកើត និងផ្នែកខាងជើងសាលាបឋមសិក្សាអនុវិទ្យាល័យសាគូរ៉ា មិត្តភាពកម្ពុជាជប៉ុន ទៅដល់សងខាងផ្លូវរថភ្លើងផ្នែកខាងក្រោយសាលា។ ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ជាបណ្ដោះអាសន្ន និងរៀបចំដាក់ជា ចត្តាឡីស័ក ចាប់ពីបានជូនដំណឹងនេះត ទៅរហូតដល់មានការជូនដំណឹងជាថ្មី។បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds