សមាគមអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាព​ បានជួយសម្រួលការធ្វេីដំណេីរជូនបងប្អូនប្រជាពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡេីងដែលរស់នៅក្នុងខណ្ឌកំបូលទៅចាក់វ៉ាក់សាំងដោយមិនគិតថ្លៃ

(ភ្នំពេញ​)នៅព្រឹកថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ​២០២១​ សមាគមអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាព​ ដែលដឹកនាំដោយ​ លោក​ កៀង​ ល័ក្ស​ អភិបាលរង​ខណ្ឌ​កំបូល​ បានជួយសម្រួលដឹកបងប្អូនប្រជាពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡេីងដែលរស់នៅក្នុងខណ្ឌកំបូលទៅចាក់វ៉ាក់សាំងដោយមិនគិតប្រាក់ឡេីយ។

នេះបេីតាមការបញ្ជាក់ពីម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ​(មហា​ ផែន)បានបង្ហោះសារយ៉ាងដូច្នេះថា​៖”សមាគមអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព
ក្រុមកង់បីយើងខ្ញុំ បានសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋទៅចាក់ថ្នាំការពារកូវីត19សូមចូលរួមទាំងអស់គ្នា។

ការជួយសម្រួលការធ្វេីដំណេីរជូនបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដោយមិនគិតថ្លៃនេះគឺធ្វេីឡេីងនៅខណ្ឌកំបូល​ ទីតាំង​នៅ​ មណ្ឌលសុខភាពបឹង​ធំ​ ដេីម្បីជួយសម្រួលបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតថវិការក្នុងការធ្វេីដំណេីរ​ រហូតដល់បិទបញ្ចប់ការចាក់វ៉ាក់សាំងតែម្តង

សូមបញ្ជាក់ថា​ដំណេីរនៃការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឡេីង​ គឺដំណេីរការរយ:ពេល១៥ថ្ងៃ​ ដែលចាប់ផ្តេីមចាក់ចាប់ពីថ្ងៃទី២៣​ ខែមីនា​ មក​ ដែលការចាក់វ៉ាក់សាំងនេះមិនគិតប្រាក់ពីបងប្អូនប្រជាពលរដ្ឋឡេីយ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds