លោកស្រី ជីវ ណារ៉ា អគ្គនាយកក្រុមហ៊ុន HIGH GROW PROPERTY ចូលរួម100$តាមរយៈ​លោក​ ពេជ្រ​ ស្រស់​ ដេីម្បី​ធ្វើកូនផ្ទះសមរម្យមួយឲ្យគ្រួសារ នាយប្រុញ

(ភ្នំពេញ)៖ក្រោយឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារ របស់ នាយប្រុញដែលមានឪពុកជាជនពិការផងនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ប្រកាសជួយធ្វើកូនផ្ទះជូនពួកគាត់ឲ្យបានសមរម្យជាងផ្ទះគាត់បច្ចុប្បន្ននេះ។

បន្ទាប់​ពីលោក​ ពេជ្រ​ ស្រស់​ ប្រកាសតាមហ្វេសប៊ុកជួយនាយប្រុញ​ លោកស្រី ជីវ ណារ៉ា ជាអគ្គនាយកក្រុមហ៊ុន HIGH GROW PROPERTY ដែលចូលរួម100$​ ជួយតាមរយ:លោក​ ពេជ្រ​ ស្រស់​ ផងដែរ។

លោក​ ពេជ្រ​ ស្រស់​ បានបង្ហោះសារយ៉ាងដូច្នេះថា​ ៖សូមអរគុណលោកស្រី ជីវ ណារ៉ា ជាអគ្គនាយកក្រុមហ៊ុន HIGH GROW PROPERTY ដែលចូលរួម100$ជួយធ្វើផ្ទះឲ្យក្មួយប្រុញតាមរយៈខ្ញុំ

ម្នាក់បន្តិច គឺដើម្បីស្នាមញញឹមជនក្រីក្រ 🙏🙏
លេខABAខ្ញុំ 070777771=> PICH SROS

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds