BBC បានផ្សព្វផ្សាយថា ព្រះបាទជ័យវរ្ម័នទី៧ ជាក្សត្រដំបូងគេបង្អស់លើលោកដែលបង្កើតប្រព័ន្ធសុខាភិបាល

ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយអង្គ ពោរពេញដោយទឹកព្រះទ័យ និងមហិច្ឆតាខ្ពស់ ហើយព្រះអង្គក៏ជាស្ថាបនិកឆ្នើមនៃសមិទ្ធិផលដ៏អស្ចារ្យច្រើនអនេក នៅសតវត្សទី១២ នៃប្រវត្តិសាស្ត្ររុងរឿងរបស់មហានគរខ្មែរ។ ព្រះអង្គបានបញ្ជាឱ្យសាងសងប្រាសាទធំៗ និងអគារសាធារណៈជាច្រើន ហើយព្រះអង្គក៏បានកសាងមន្ទីរពេទ្យសាធារណៈ (public-health system) ច្រើនកន្លែងផងដែរ។

លោកបណ្ឌិត Peter Sharrock ជាអ្នកប្រវត្តិវិទូសិល្បៈ មកពីសកលវិទ្យាល័យអង់គ្លេស (University of London) ក្នុងកិច្ចសន្ទនាមួយជាមួយសារព័ត៌មានអន្តរជាតិ BBC News បានពន្យល់ថា ព្រះបាទជ័យវរ្ម័នទី៧ ប្រហែលជាក្សត្រដែលបង្កើតឱ្យមានសេវាកម្មថែរក្សាសុខភាពជាតិដំបូងគេបំផុតលើពិភពលោក ដោយមានមន្ទីរពេទ្យជាង ១០២កន្លែង និងមានបុគ្គលិកពេទ្យឯកទេស និងអ្នកបម្រីការទូទៅជាច្រើនរូបត្រូវបានបែកចែកឱ្យធ្វើការតាមផ្នែកនីមួយៗ។

មន្ទីរពេទ្យភាគច្រើនបានបោះទីតាំងខាងក្រៅរាជធានី ឆ្ងាយពីភាពអ៊ូអររបស់ទីក្រុង ដើម្បីឱ្យប្រជារាស្ត្រទាំងអស់ អាចទទួលសេវាកម្មព្យាបាល និងថែរក្សាសុខភាពពីសំណាក់គ្រូពេទ្យជំនាញបានទាន់ពេលវេលា និងឥតគិតថ្លៃ រួមទាំងអតីតមន្ទីរពេទ្យមួយចំនួនក្រោមស្នាព្រះហស្តរបស់ព្រះអង្គ ដែលសព្វថ្ងៃស្ថិតនៅភាគខាងជើងប្រទេសថៃផងដែរ។

មន្ទីរពេទ្យទីមួយៗបានទទួលការផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់ផ្នែកសម្ភារៈវេជ្ជសាស្ត្រ និងថ្នាំសង្កូវដោយផ្ទាល់ពីឃ្លាំងឱសថប្រចាំព្រះបរមរាជវាំង ជារៀងរាល់ ៣ខែម្តង។ សម្រាប់ប្រភេទថ្នាំសង្កូវថ្លៃៗមួយចំនួន ព្រះអង្គទ្រង់ជាអ្នកគ្រប់គ្រង និងចេញវេជ្ជបញ្ញាដោយផ្ទាល់។ លើសពីនេះ នៅខាងមុខមន្ទីរពេទ្យនីមួយៗមានឆ្លាក់ចារនូវរាជសាររបស់ព្រះអង្គដែលមានសេចក្ដីថា “ប្រជារាស្ត្រគ្រប់រូបអាចចូលព្យាបាលទីនេះបាន”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds