អ្នកពាក់ព័ន្ធពិធីមង្គលការ ដែលបុគ្គល កក្កដា សុភ័ណ្ឌ បានទៅចូលរួម គឺធ្វើតេស្តលើកទី១ អវិជ្ជមានកូវីដ ទាំងអស់
កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលឈ្មោះ កក្កដា សុភ័ណ្ឌ បានធ្វើការប្រកាសនៅលើគណនីហ្វេសប៊ុកថា ខ្លួនបានទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ក្រោយមានអាការៈមិនស្រួលខ្លួនខុសប្លែកពីធម្មតា ហើយទៅធ្វើតេស្តក៏ទទួលបានលទ្ធផលបែបនេះតែម្តង។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អាជ្ញាធរបានធ្វើការស្វែងរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ដោយមានអ្នកប៉ពាល់ផ្ទាល់ចំនួន២៥នាក់ និងប្រយោល៣៥៥នាក់។
នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះផងដែរ រដ្ឋបាល ស្រុកបាទី ខេត្តតាកែវ បានធ្វើការបញ្ជាក់ឲ្យដឹងថា ការធ្វើតេស្តសំណាកលើកទី១ (លទ្ធផលអវិជ្ជមាន) ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ទាក់ទង អាពាហ៍អាពិពាហ៍
ថ្ងៃទី១១~១២ ខែមិនា នៅភូមិក្រាំងលាវឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ លទ្ធផលអវិជ្ជមានទាំងអស់។ អាជ្ញាធរអំពាវនាវ ឲ្យបងប្អូនបន្តធ្វើចត្តាឡីស័កនៅផ្ទះនិង តាមដានសុខភាព ហើយការយកសំណាកលើកទី២ និងជូនដំណឹងនៅពេលក្រោយ៕