ព្រះនាងតូច ជេ​ណា យាង​ចេញ​បដិសេធថា​ មិនបាន​ពាក់ព័ន្ធនឹង​លោក​ កក្តដា​ សោភ័ណ្ឌ ទេ

ព្រះនាង​តូច ជេណា បាន​យាងចេញ​មក​បដិសេធថា ព្រះនាងមិន​បាន​ពាក់ព័ន្ធនឹងលោក កក្តដា​ សោភ័ណ ទេ។ នេះបើតាមទំព័រហ្វេសបុក​ផ្លូវការរបស់​ព្រះនាងចេញផ្សាយមុ​ននេះ។​

ប្រភពខាងលើ​បាន​​​លើក​ឡើង​ថា​ ​ “សូមជម្រាបសួរពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់​ ដែលព្រួយបារម្ភអំពីខ្ញុំ​ ក្រោយពីមានការផុសផ្សាយថា​ លោក​ កក្តដា​ សោភ័ណ​ បានជួបខ្ញុំ។ ខ្ញុំចង់ជម្រាប​ថា​ រូបនេះ​ ថតជិតមួយឆ្នាំមកហេីយ​ ដែលកាលនោះរូបគាត់បានមកលេងខ្ញុំនៅព្រះដំណាក់​មែន តែតាំងពីពេលនោះមកនេះខ្ញុំពុំដែលបានជួបគាត់ទៀតនោះទេ”។

ព្រះនាង​បា​ន​ អរគុណណាស់ដែលពុកម៉ែបងប្អូនព្រួយបារម្ភអំពី​ សុខភាពព្រះនាង និងក្រុមគ្រួសារពុំបានចេញពីព្រះដំណាក់បេីគ្មានការចាំបាច់នោះទេ​ ទោះបីជាចេញទៅណាមកណាក៏ពាក់ម៉ាស​ និងលាងដៃដោយអាល់កុលការពារជាប្រចាំដែរ។ ក្រុមគ្រួសារសូមជូនពរដល់បងប្អូនដែលកំពុងមានជំងឺកូវីដទាំងអស់ទាំងសិល្បករ​ ក៏ដូចជាប្រជាជនដទៃទៀតឆាប់ជាសះស្បេីយឡេីងវិញ ហេីយបងប្អូនទាំងសូមមេត្តារួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងសារាចរណ៍របស់រាជរដ្ឋាភិបាលនៃយេីង។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds