តារាចម្រៀង សុគន្ធ នីសា បញ្ជាក់មុននេះថា បានឆ្លងជំងឺកូវីដ-១៩ហើយ សូមអ្នកប៉ះពាល់នាងទៅធ្វើតេស្ត
នៅមុននេះបន្តិចដែរអ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខក្នុងផលិតកម្មហង្សមាស បានប្រកាសជាសាធារណៈថានាងបានធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយនាងទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។ តារាចម្រៀងរូបនេះបានបង្ហោះសារនៅលើ Facebook ផ្លូវការរបស់នាងមុននេះថា៖
“នាងខ្ញុំ សុគន្ធនិសា (sokunnisa ) បានធ្វើតេស កូវីដ19 ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា ខ្ញុំបាន positive ហើយ គឺមានមេរោគនេះហើយ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីសុវត្តិភាព ខ្លួនឯងនឹងក្រុមគ្រួសារ សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ សូូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លើយតប អធ្យាស្រ័យផងណាបងប្អូន”៕