បើតាមការបញ្ជាក់របស់ លោក មាស ឬទ្ធី បានឲ្យដឹងថា រហូតមកទល់ពេលនេះមានអ្នកជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ ប្រមាណជាង១០០នាក់ នៅហង្សមាស
ភ្នំពេញ៖ បើតាមលោក មាស ឬទ្ធី បានឲ្យដឹងថា អ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល មិនមែនមានតែតារានោះទេ រួមមាន អ្នកភ្លេង អ្នកដឹកជញ្ជូន លោកថា អ្នកដែលមានសុខភាពមិនប្រក្រតី ត្រូវយកសំណាក និងដាក់ឱ្យនៅដាច់ដោយឡែក ប្រមាណជាង ១០០ នាក់។
ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីចំនួនពិតប្រាកដនោះទេ ដោយសារតែមានអ្នកជាប់ពាក់ព័ន្ធមួយចំនួន គឺគ្រាន់តែដាក់នៅដាច់ដោយឡែក ខណៈដែលអ្នកខ្លះទៀត ត្រូវធ្វើតេស្តយកសំណាកសម្រាប់អ្នកដែលមានអាការៈមិនប្រក្រតី។
ថ្ងៃនេះ លោក បានបញ្ជាក់ថា អ្នកនាងកែវ ច័ន្ទនិមល ពិធីការិនីល្បីឈ្មោះទូរទស្សន៍ហង្សមាស និងគ្រួសារដែលមានប្តីនិងកូន បានឆ្លងជំងឺកូវីដ១៩ ខណៈដែលតារាផ្សេងមួយចំនួនទៀត ក្រសួងសុខាភិបាល បានយកសំណាកទៅពិនិត្យមិនទាន់ចេញលទ្ធផល។
ភ្លាមៗក្រោយដឹងលទ្ធផលវិជ្ជមានរបស់គ្រួសារ អ្នកនាង កែវ ច័ន្ទនិមល អ្នកនាង សុគន្ធ នីសា តារាចម្រៀងស្រី ក្នុងផលិតកម្មហង្សមាស បានអះអាងថា នាងមិនបានជួបជាមួយអ្នកនាងនិមលនោះទេ ហើយក៏មិនបានដេីរទៅកន្លែងមុខសញ្ញាដែលមានកេីតកូវីដ១៩ ដែរ ប៉ុន្តែនាងថា នឹងបន្តតាមដានខ្លួនឯង ខណៈនាងមិនទាន់ធ្វើតេស្តនោះទេ។
ប៉ុន្មានម៉ោងមុននេះ លោក ណុប តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានប្រាប់ថាលោកបានឆ្លងជំងឺកូវីដ-១៩ ក្រោយជាប់ពាក់ព័ន្ធជាមួយពិធីការិនី អ្នកនាង កែវ ច័ន្ទនិមល ៕ប្រភព៖KBN