មុនពេលដែល Ng Man Tat ស្លាប់ ទិនហ្វីក៏បានព្យាយាមចង់ជួយរូបគេផងដែរ តែ……
ចិន៖ ក្រោយពីមរណភាពរបស់តារាសម្តែង Ng Man Tat ដែលជាដៃគូយ៉ាងជិតស្និទ្ធរបស់តារាសម្តែង ទិនហ្វី ធ្វើឲ្យពិភពលោករួមទាំងក្រុម គ្រួសារនិង មិត្តភក្តិលោកមានសោកសង្រេកនិង សោកស្តាយនូវការបាត់បង់នូវរៀមច្បងសិល្បៈករដ៏មានសមត្ថភាពមួយរូបនេះ។
ជាការពិតណាស់ កន្លងមកតារាប្រុសជើងចាស់រូបនេះ មានជំងឺច្រើនមុខ ដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀតនិង ជំងឺមួយទៀតគឺមហារីកថ្លើមផងដែរ ប៉ុន្តែចំពោះជំងឺមហារីកគឺលោកបានធ្វើលាក់បាំងដោយមិនឲ្យមហាជនបានដឹងលឺឡើយ ប៉ុន្តែកំឡុងពេលថ្មីនេះ គឺស្ថានភាពលោកចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ទៅហើយ ក៏លេចមុខ មិត្តភក្តិកាលពីសម្តែងភាពយន្តប៉ុន្មានចេញមកក្នុងគោលបំណងចង់ជួយលោកផងដែរ ជាពិសេសគឺលោក ទីនហ្វី ដែលជាមិត្តដ៏ជិតស្និទ្ធនឹងលោក កាលពីពេលកន្លងទៅដែរ។
ដោយឡែក ថ្មីៗនេះ តាមរយៈពេលសារព័ត៍មានមួយផ្សាយថា លោក Tin Kai Man បាននិយាយថា ក្រោយពីបានដឹងថាមិត្តសម្លាញ់ធ្លាក់ខ្លួនឈឺភ្លាម ទិនហ្វី បានទាក់មកទងមកលោកដើម្បី សួរអំពីស្ថានភាពជំងឺ Ng Man Tat ថាតើខ្លួនអាចជួយអ្វីបានខ្លះ ប៉ុន្តែវាដូចជាមិនបានផលនោះទេ ដោយសភាពអ្នកជំងឺខណៈពេលនោះហាក់បីដូចជាធ្ងន់ធ្ងរណាស់ទៅហើយ ទោះបីយ៉ាងក៏ដោយនាពេលកន្លងមក ទិនហ្វី គឺជាមិត្តដ៏ម្នាក់របស់ Ng Man Tat គ្រាន់តែរូបគេជាមនុស្សដែលមិនសូវចេះនិយាយស្តីច្រើនប៉ុណ្ណោះ។
គួររម្លឹកដែរថា ទិនហ្វីនិង Ng Man Tat បានធ្វើការសម្តែងភាពយន្តមិនតិចនោះទេ ចំណែករឿងចុងក្រោយបង្អស់ ដែលពួកគេបានសម្តែងជាមួយគ្នា គឺភាពយន្ត «The Shaolin Soccer»ឆ្នាំ២០០១ ប៉ុន្តែចូលមកឆ្នាំ២០០៤ ដៃគូសម្តែងភាពយន្តជាមួយគ្នានេះបានបែកគ្នាដោយ ទស្សនិកជនបានឃើញតែទិនហ្វី នៅក្នុងរឿង «The KongFu Hustle» ប៉ុណ្ណោះ ប៉ុន្តែចូលមកឆ្នាំ២០១៦ ខណៈពេលដែលមិត្តភាពរវាងពួកគេចាប់ផ្តើមឆ្ងាយពីគ្នា ទិនហ្វីបានទាក់ទងមករូបគេដើម្បីថត ខ្សែភាពយន្ត «The Mermaid» ប៉ុន្តែ Ng Man Tat បានបដិសេធដោយសារមានជំងឺប្រចាំកាយ។