នៅព្រឹកនេះរកឃើញ​ កុមារីជនជាតិវៀតណាម អាយុ១៦ខែម្នាក់ ស្នាក់នៅភ្នំពេញ បានឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី​ចំនួន ៦៥នាក់ បន្ថែមទៀត ក្នុងនោះមាន៥៨នាក់ ជាករណីឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍ ២០ កុម្ភៈ​ និង៧នាក់ទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។

ក្រសួងសុខាភិបាល បានឲ្យដឹងបន្ថែមទៀតថា​ក្នុងចំណោមអ្នកជំងឺឆ្លងក្នុងសហគមន៍៥៨នាក់ មានជនជាតិចិនចំនួន៤១នាក់ វៀតណាម៩នាក់​ខ្មែរ៥នាក់ កូរ៉េម្នាក់ សិង្ហបុរីម្នាក់ និងជប៉ុនម្នាក់។ ចំណែកអ្នកដំណើរមកពីក្រៅប្រទេស​ រកឃើញកូវីដ១៩ ចំនួន៧នាក់វិញ គឺមានជនជាតិខ្មែរម្នាក់ ដែលជាកងទ័ពមួកខៀវ និង៦នាក់ទៀត ជាជនជាតិចិន នៅខេត្តព្រះសីហនុ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds