ក្រសួងវប្បធម៌សម្រេចបិទរោងកុន រោងសម្ដែងសិល្បៈ និងសារមន្ទីរ នៅខេត្តព្រះសីហនុ រយៈពេល ០២សប្ដាហ៍

យោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់មេត្តាជ្រាបថា៖

ដោយពិនិត្យឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” នៅតែបន្តរីករាលដាល និងក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការបិទដំណើរការជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍នូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅក្នុងខេត្ត ព្រះសីហនុ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds