កម្ពុជា រកឃើញវិជ្ជមានថ្មីដែលឆ្លងក្នុងសហគមន៍សរុប ៩៩ករណី និង មានករណីវីរុសប្រភេទថ្មីចំនួន៣ករណីក្នុងរយះពេល៤ថ្ងៃជាប់គ្នា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០២១ នេះបានអោយដឹងថាគិតមកទល់នឹងពេលនេះ រយៈពេល៤ថ្ងៃជាប់គ្នា កម្ពុជារកឃើញវិជ្ជមានថ្មីដែលឆ្លងក្នុងសហគមន៍ចំនួន៩៩ករណី ហើយក្នុងនោះមានករណីវីរុសបម្លែងថ្មីលើអ្នកជំងឺ៣នាក់ទៀតផង ដោយអ្នកជំងឺម្នាក់មានអាស័យដ្ឋាននៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង២នាក់ទៀត ជាអ្នកនៅក្លឹប N8។

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលារៀនទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds