ក្រសួងសុខាភិបាល ប្រកាសឲ្យអ្នក រត់ Pass App ម៉ូតូឌុប តាក់ស៊ី​ ដែលបានដឹកភ្ញៀវទៅកាន់ទីតាំងទាំង២៣នេះ សូមប្រញាប់ទៅធ្វើតេស្តរកកូវីដ ១៩

នៅព្រឹកថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ពីទីតាំង ទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានបិទ្ធជាបណ្តោះអាសន្ន ។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ អ្នករត់ឡាន Taxi និង អ្នករត់កង់បី Pass App ម៉ូតូឌុប ទាំងអស់ ដែលបានដឹកភ្ញៀវទៅកាន់ ទីតាំងទាំង២៣ នេះ សូមប្រញាប់ទៅធ្វើតេស្តកូវីដ ១៩ នៅស្តាតអូឡាំពិក វេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ជាមួយគ្នានោះ ក្រសួងសុខាភិបាល ក៏សូមអំពាវនាវដល់ អ្នកដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នកដឹងខ្លួនថា បានប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៥ នាក់ ក្នុងនោះមាន៣១នាក់ ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ” និង៤នាក់ទៀត អ្នកដំណើរមកពីក្រៅប្រទេស។ ទន្ទឹមនឹងនេះ ក៏មានករណីជាសះស្បើយចំនួន២នាក់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds