កម្លាំងជំនាញខេត្តកំពង់ចាមនិងស្រុកស្ទឹងត្រង់ បានឃាត់ខ្លួនជនសង្ស័យ០៧នាក់ ករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់
(កំពង់ចាម)៖ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី នៅចំណុចភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កម្លាំងជំនាញខេត្តកំពង់ចាម បានសហការជាមួយ កម្លាំងជំនាញស្រុកស្ទឹងត្រង់ បើកកិច្ចប្រតិបត្តិការ បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យ០៧នាក់ ។
ជនសង្ស័យរួមមាន ៖
១-ឈ្មោះ អាតម៉ាស សេតម៉ានី ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២-ឈ្មោះ យ៉ូប វ៉ាស្រ៊ីប ភេទប្រុស អាយុ23ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។
៣-ឈ្មោះ ម៉ាន សុកក្រី ភេទប្រុស អាយុ28ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។
៤-ឈ្មោះ ជីញ ឆឺត ភេទប្រុស អាយុ29ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។
៥-ឈ្មោះ ម៉ាអែល ឡានី ភេទប្រុស អាយុ29ឆ្នាំ ជនជាតិ ខ្មែរឥស្លាម រស់នៅភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។
៦-ឈ្មោះ មុត មឿន ភេទ អាយុ39ឆ្នាំ ជាតិខ្មែរ នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
៧-ឈ្មោះ ស្លៃ នី ភេទប្រុស អាយុ27ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិមាឃបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។
រឹបអូសវត្ថុតាងរួមមាន ៖ ទូរស័ព្ទ៦គ្រឿង, ម៉ូតូ៤គ្រឿង, ឧបករណ៍សេព និងសម្ភារវេចខ្ចប់មួយចំនួនធំ៕
បច្ចុប្បន្ន ជនសង្ស័យបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ ដារ៉ា