ទិដ្ឋភាពក្នុងរដ្ឋតិចសាស់ ខណៈប្រជាពលរដ្ឋ ៧លាននាក់ កំពុងជួបវិបត្តិខ្វះស្បៀង ទឹក និងអគ្គិសនីសំរាប់ប្រើប្រាស់
ប្រជាពលរដ្ឋប្រមាណ ៧ លាននាក់ កំពុងជួបវិបត្តិខ្វះស្បៀង ទឹក និងអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈអាកាសធាតុចុះត្រជាក់ខ្លាំង ហើយព្យុះព្រិលនៅតែបន្តវាយប្រហារនៅក្នុងរដ្ឋតិចសាស់ និងបណ្តារដ្ឋផ្សេងៗទៀតនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail។
នៅថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រម៉ោងកម្ពុជា) គឺជាថ្ងៃទី ៥ ហើយដែលផ្ទះរាប់ពាន់ខ្នងត្រូវបានផ្តាច់អគ្គិសនីចំពេលអាកាសធាតុចុះត្រជាក់ខ្លាំងធ្វើឱ្យកកស្ទើរគ្រប់ទីកន្លែង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ និងផលិតផលអាហារស្រស់ៗនៅតាមហាងនិងទីផ្សារនានា។ លើសពីនេះ មនុស្សម្នាក៏បាននាំគ្នាទៅប្រមូលទិញអីវ៉ាន់ និងទំនិញអស់ពីធ្នើរផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖