មហាជន រិះគន់ ទៅកាន់ការបង្ហោះរបស់ផេក Galaxy Navatra លើកតម្កើង ព្រាប សុវត្ថិ ជ្រុលរហូតដៀមដាមតារាខ្មែរកប់មាត់សុទ្ធតែ…
ភ្នំពេញ ៖ ថ្មីៗនេះផ្ទុះការរិះគន់យ៉ាងខ្លាំងក្រោផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានបង្ហោះបែបនេះថា « ស៊េរីចាស់កុំចង់លេង ចង់រ៉េបឬចេញច្រកណា ទប់បានម៉ាស្រឡាញ់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ លេងធ្ងន់ៗឈឺតែម្តង បីសប្តាហ៍ល្បីដល់ទៅ៨បទ វាគឺជាប្រវត្តិសាស្រ្តក្នុងវិស័យចម្រៀងដែលមិនទាន់មានអ្នកណាអាចធ្វើបាន។
ខុសប្លែកពីតារាខ្លះល្បីមួយបទ អង្គុយអង្អែល ក្អេងក្អាង លោក ព្រាប សុវត្ថិ ដាក់ម្ដងល្បី ៨ បទ ផ្ទុះទាំងអស់ឲ្យស្គាល់ស៊េរីចាស់ តែបីសប្តាហ៍មានអ្នកចូលទស្សនាជាង២០លានដង» ។
យ៉ាងណាមិញក្រោយឃើញការបង្ហោះបែបនេះហើយមានមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការរិះគន់គ្រប់ៗគ្នាដោយគ្មានប្រណៃ ព្រោះតែសំណេរដែលផលិតកម្មសរសេរខាងលើបានធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ដល់អ្នកអារម្មណ៍មហាជននិងអ្នកគាំទ្រមួយជាច្រើននៅក្នុងប្រទេសកម្ពុជា ព្រោះតែលើកតម្កើងលោក ព្រាប សុវត្ថិ ខ្លាំងពេករហូតហ៊ាន ដៀមដាមឲ្យតារាខ្មែរផ្សេងៗទៀតសុទ្ធតែអង្គុយអង្អែល ក្អេងក្អាង តើពាក្យនេះចង់មានន័យថាយ៉ាងមិចសូមខាងផលិតកម្មបកស្រាយផង ៕