សម្តេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភ​ថវិកា ១៥០០លានរៀល​ និងសម្ភារបន្ថែមជូនទៅខេត្តចំនួន៤ ជាប់ព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថាសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន  នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ឧបត្ថម្ភ​ថវិកា​ និង​សមនិងសម្ភារៈបន្ថែមជូនទៅខេត្តចំនួន៤ជាប់​ព្រំដែន​កម្ពុជា ថៃ។

គួរបញ្ជាក់ផងដែរថា ខេត្តទាំងបួន ដែលទទួកលបានការឧបត្ថម្ភនោះរួមមាន៖ ១.​ បាត់ដំបង​ ទទួលបានថវិកា​ ៣០០​ លានរៀល​, ទឹក​សុទ្ធ​ ១០០០​ កេស​ និងមីកញ្ចប់​ ១០០០​ កេស​។

២.​ បន្ទាយមានជ័យ​ ទទួលបានថវិកា​ ៣០០​ លានរៀល​ និងឃីត​ ១០០០​ សំរាប់​។

៣.​ ឧត្ដរមានជ័យ​ ទទួលបានថវិកា​ ៤០០​ លានរៀល​, ឃីត ៥០០​ សំរាប់​ និងទឹក​សុទ្ធ​ ១០០០​ កេស​ និង៤. ប៉ៃលិន​ ទទួលបានថវិកា​  ៥០០​ លានរៀល​, ទឹក​សុទ្ធ​ ១០០០​ កេស​ និងមីកញ្ចប់​ ១០០០​ កេស៕

សម្រួលដោយ: RUN   ប្រភព៖ ទទក

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds