កុលាបមួយទងមែនពិត តែអត្ថន័យរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ពិតជាជ្រាលជ្រៅមែន

បាត់ដំបង៖  អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធីនិងលោកជំទាវ រួចមកហើយ គូស្វាមីភរិយាវ័យចាស់មួយគូនេះ បើទោះបីអាយុច្រើនមែន តែពួកគាត់នៅតែរក្សាភាពផ្អែមល្អែមនឹងគ្នាដដែល។

គួរបញ្ជាក់ថា បើទោះបីក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ មនុស្សភាគច្រើនបានជូនផ្កាកុលាបក្រហមទៅកាន់ដៃគូ ឫភរិយា យ៉ាងច្រើនទងក្នុងបាច់មួយយ៉ាងធំ តែប្រសិនបើយើងក្រឡេកមកមើលពី ថ្ងៃបុណ្យនេះសម្រាប់លោកឯកឧត្តមវិញ គឺសាមញ្ញបំផុត ដោយលោកបានជូនផ្កាកុលាបក្រហមត្រឹមតែមួយទងប៉ុណ្ណោះ ទៅកាន់លោកជំទាវ។ គួរបន្ថែមថា ទោះបីតែមួយទងក៏មែនពិត តែអត្ថន័យដែលលោកឧត្តម បានសរសេរនោះ គឺពិតជាក្បោះក្បាយនិង មានអត្ថន័យជាខ្លាំង ដោយលោកឯកឧត្តមបានសរសេរថា ៖

ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១គឺជាថ្ងៃ​បុណ្យ​នៃសេចក្តី​ស្រឡាញ់​ ខ្ញុំ​មានតែ​ផ្កា​កូឡាប​ក្រហម​មួយ​ទងនេះ​ យកមក​ប្រគល់​ជូន​ដល់ដៃ​សង្សារ​ចាស់​ ដែល​យេីងបាន​ស្រឡាញ់​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៤៣ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​ 1978-2021=43 ផ្កា​កូឡាប​ក្រហម​មួយ​ទង​នេះ​សបញ្ជាក់​ទឹកចិត្ត​ដ៏​ល្អ​ផូរផង់​ដែល​យេីងបាន​ រួមរស់​អត់អោនឲ្យគ្នាទៅវិញ​ទៅមក​ទេីបយេីង​អាច​ រួមរស់​នៅជាមួយ​គ្នា​លុះដល់​អវសាន្ត​ជីវិត​របស់​យើង​ទាំងពីរ​នាក់​ ៕ប្រភព Khmer Load

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds