ពេលបានឃើញ idol ទាំងពីរនាក់ ផ្អែមល្ហែមនឹងគ្នាខ្លាំងបែបនេះ មហាជនដាក់ការសង្ស័យ អមជាមួយសារយ៉ាងដូច្នេះថា…

ភ្នំពេញ៖ មហាជនជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយ ពីវត្តមានរស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ ដែលបានសាងកេរ្តិ៍ដ៏ល្បីរន្ទឺ​ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏មិនដែលដឹងថា លោកមានទំនាក់ទំនងស្នេហាជាមួយបុគ្គលម្នាក់ឡើយ។

ជាក់ស្តែងនៅមុននេះបន្តិច លោកបានបង្ហោះសារ អមជាមួយនឹងរូបភាព យ៉ាងផ្អែមល្អែម ព្រមជាមួយនឹងមុខយ៉ាងសប្បាយរីករាយ ដោយមានបាច់ផ្កាកុលាប មួយបាច់ដ៏ធំ ជូនទៅ តារាស្រី រាងតូចច្រឡឹងយើង ដែលត្រូវបានគេស្គាល់ថា ជាតារាចម្រៀង នៅក្នុងផលិតកម្មតែមួយដូចគ្នានោះ គឺ អ្នកនាង សុខ ស្រីនាង ។

នៅក្នុងរូបភាព យ៉ាងផ្អែមល្ហែម ក្រោមពន្លឺភ្លើង យ៉ាងស្រស់ស្អាត ព្រមជាមួយនឹង ស្នាមញញឹមដ៏ស្រស់ស្អាតពីតារាចម្រៀង អ្នកនាង សុខ ស្រីនាង ដែលកំពុងតែមានក្តីសុខ និងស្នាមញញឹម ពោរពេញទៅដោយ មន្តស្នេហ៍នោះ ធ្វើឲ្យមហាជន ពិតជាមានអារម្មណ៍មួយ ភ្ញាក់ផ្អើលហើយយ៉ាងខ្លាំង។

យ៉ាងណាមិញ នេះគ្រាន់តែជារូបភាពដែល លោក ណុប បាយ៉ារិទ្ធបានធ្វើការបង្ហោះតែបុណ្ណោះ ហើយនៅក្នុងចិត្តរបស់លោកយ៉ាងណានោះ គឺយើងមិនទាន់ដឹងច្បាស់នៅឡើយទេ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនមួយចំនួនក៏បានសួរបញ្ជាក់ទៅកាន់លោកថា “ជាការសម្ដែងរឺក៏ពិតប្រាកដ បើពិតប្រាកដ ចូលរួមអបសាទរ”។ ជាគូស្នេហ៍ឬត្រឹមជាអ្នក់ស្គាល់គ្នា?។

បើមកមើលការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ណុប បាយ៉ារិទ្ធវិញ បានបង្ហោះសារថា “ថ្ងៃ Valentine’s Day បងប្រថ្នាសុំអោយរចនាមានស្នាមញញឹមបែបនេះជារៀងរហូត សប្បាយចិត្តខ្លាំងដែលដែលថ្ងៃពិសេសបានមកមើលពន្លឺភ្លើងទីក្រុងជាមួយគ្នា Sok Sreyneang “។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds