សម្តេចតេជោ នឹងដកតំណែងភ្លាមៗ ឬបណ្ដេញចេញតែម្ដង ចំពោះមន្ត្រីណា ដែលរត់ការដោះលែងមេក្លោងនាំផ្លូវ….! (មានវីដេអូ)
សម្តេចតេជោ នឹងដកតំណែងភ្លាមៗចំពោះមន្ត្រីណាដែលរត់ការដោះលែងមេក្លោងនាំផ្លូវ ដែលចាប់បានកន្លងមក ត្រូវដកស័ក្តិ ឬបណ្ដេញចេញតែម្ដង។
នៅក្នុងសារជាសម្លេង សម្តេចតេជោបានបញ្ជាក់ថានេះជាការរត់ពន្ធមនុស្សដែលឈានទៅដល់មហន្តរាយនៃសុខភាពសាធារណៈ។
កាលពីម្សិលមិញ សម្តេចតេជោបានលេីកឡេីងថាហេតុអ្វីអ្នកមកពីថៃ តែអាចមកធ្វើចត្តាឡីស័កនៅតាកែវ? ដូច្នេះសម្តេចដាក់បទបញ្ជារកឱ្យឃើញ មុខមេក្លោងអ្នកនាំផ្លូវករណីនេះ ដេីម្បីជៀសវាងការឆ្លងជំងឺខូវីដ១៩ តាមរយះពលករដែលមកពីក្រៅប្រទេស។
តាមរយៈសារជាសំឡេងនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា៖
«ខ្ញុំសូមចេញបទបញ្ជាឱ្យមន្រ្តីអនុវត្តច្បាប់ទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់ ចំពោះពួកមេក្លោង ដែលបាននាំមនុស្សឆ្លងកាត់ព្រំដែន ដោយបានគេចផុតអំពីការធ្វើចត្តាឡីស័ក។ ដូចជាយប់មិញខ្ញុំបានបញ្ជាទៅកាន់ខេត្តបាត់ដំបង និងអគ្គស្នងការនគរបាលជាតិ អំពីព័ត៌មានទាក់ទិនជាមួយនឹងការចាប់បានពួកធ្វើសកម្មភាព ចាប់បានពួកអ្នកនាំផ្លូវហើយបែរជាដោះលែងទៅវិញ ដែលអាចនាំទៅដល់ការដកឋានន្តរស័ក ឬបណ្តេញចេញពីជួរតែម្តងនូវមន្រ្តីនគរបាលណា ដែលអនុវត្តខុសឆ្គងទៅនឹងវិធានការទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស ដែលការរត់ពន្ធមនុស្សនេះ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលវាអាចនាំទៅដល់មហន្តរាយនៃសុខភាពសាធារណៈ ដោយជំងឺឆ្លង។
ខ្ញុំសូមឱ្យចាប់ប្រមូលអ្នកពាក់ព័ន្ធជាមួយនឹងការនាំមនុស្សឆ្លងកាត់ផ្លូវរបៀង ដើម្បីអនុវត្តនូវការផ្តន្ទាទោស ឬក៏ណែនាំពួកគេយ៉ាងណានោះ ដើម្បីឱ្យពួកគេបញ្ឈប់ការនាំមនុស្សឆ្លងដែន»៕
សូមស្តាប់សារសំលេងនៅកខាងក្រោម៖