ហ្វីលីពីន ណាត់ ក្រុមខ្លាំងប្រកួតមិត្តភាពដើម្បីមើលជើងកីឡាករ ត្រៀមជម្រុះ World Cup

សហព័ន្ធបាល់ទាត់ហ្វីលីពីន បានរៀបចំសំណើរណាត់ជួបក្នុងការប្រកួតមិត្តភាពរវាងជម្រើសជាតិហ្វីលីពីន តទល់ជាមួយជម្រើសជាតិចិន នាពេលខាងមុខនេះមុនឈានដល់ការប្រកួតផ្លូវការនៃវគ្គជម្រុះ FIFA World Cup ២០២២ ប្រទេសកាតា។

បើតាមដំណឹងចុងក្រោយ ជម្រើសចិន ដែលធ្វើមិនសូវបានល្អក្នុងប៉ុន្មានប្រកួតចុងក្រោយ ក្នុងនោះចាញ់ ថៃ អឺរ៉ង់ និងអូប៊េគីស្ថាន ក្រោមការដឹកនាំរបស់លោក Fabio Cannavaro ។ ហេតុដូច្នេះសមាគមន៍បាល់ទាត់ចិន អាចនឹងរៀបចំធ្វើដំណើរប្រកួតមិត្តភាពជាមួយ ហ្វីលីពីន រួមទាំង តាជីគីស្ថាន ផងដែរ ដែលស្ថិតនៅក្នុងបញ្ជីរៀបចំស្នើរប្រកួតមិត្តភាពនេះ ដើម្បីសាកល្បងសមត្ថភាពគ្រូបង្វឹកសារជាថ្មី មុនព្រឹត្តិការណ៍ FIFA World Cup ២០២២ វគ្គជម្រុះចូលមកដល់ចុងឆ្នាំនេះ។

 

ចំពោះជំនួបចុងក្រោយរវាងក្រុមជម្រើសជាតិទាំងទ្វេខាងលើ កាលពីដើមឆ្នាំក្នុងព្រឹត្តិការណ៍ AFC Cup ២០១៩ វគ្គសន្សំពិន្ទុក្នុងពូល ហ្វីលីពីន បានចាញ់ក្រោមថ្វីជើង ចិន ដោយលទ្ធផល ៣-០៕

អត្ថបទ៖ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds