Honda បន្ត​ជា​ម្ចាស់​ឧបត្ថម្ភ​ផ្លូវការរបស់ក្រុម​ជម្រើស​ជាតិ​វៀតណាមដល់​ឆ្នាំ២០២១

ក្រុមហ៊ុន Honda នឹង​បន្ត​ជា​ម្ចាស់​ឧបត្ថម្ភធំ​របស់​ក្រុម​ជម្រើស​ជាតិ​វៀតណាម​រហូត​ដល់​ឆ្នាំ​២០២១។

ក្រុមហ៊ុនម៉ូតូ​របស់​ជប៉ុ​នមួយ​នេះ​នឹង​ជា​ម្ចាស់ស្ព័នស័រក្រុម​ជម្រើស​ជាតិ​វៀតណាម​ផ្នែក​បុរស​ទាំង​ជម្រើស​ជាតិ​នារី​ និង​ក្រុម​ជម្រើស​ជាតិ​វ័យ​ក្រោម​២៣​ឆ្នាំ។

លោក Le Hoai Anh អគ្គលេខាធិកាសហព័ន្ធកីឡាបាល់ទាត់​វៀតណាម​បាន​និយាយ​ក្នុង​កាសែត​ក្នុង​ស្រុកវៀតណាម​មួយ​ថា៖” ខណៈ​ដែល​ក្រុម​ហ៊ុន​ Honda វៀតណាម​នៅ​តែ​បន្ត​ជា​ម្ចាស់​ឧបត្ថម្ភធំ​របស់​ជម្រើស​ជាតិ​វៀតណាម VFF ជឿ​ថា​មាន​ក្រុមហ៊ុនជា​ច្រើន​ទៀត​ដែល​នឹង​ត្រៀម​ខ្លួន​ជួយ​ឲ្យ​ជម្រើ​ជាតិ​ទទួល​បាន​លទ្ធផល​ល្អ ហើយ​អភិវឌ្ឍន៍ស្លាកសញ្ញារបស់​ពួក​គេ​ឲ្យ​កាន់​តែ​ល្បី​ថែម​ទៀត​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​មក​វៀតណាម”។

ក្រៅ​ពី​ក្រុមហ៊ុនយក្យជប៉ុន​ខាង​លើ ក្រុមហ៊ុន​ផលិតគ្រឿងអគ្គិសនី SONY ប្រចាំ​នៅវៀតណាមក៏​បាន​ស៊ីញេ​កុង​ត្រា​ឧបត្ថម្ភ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ដល់​ឆ្នាំ​២០២១​ដែរ​ប៉ុន្តែ​គេ​មិន​បានបង្ហាញ​ពី​ចំនួន​លុយ​ដែល​ចុះ​កុង​ត្រា​ឧបត្ថម្ភ​នោះ​ទេ៕

អត្ថបទ៖ គឹមស្រ៊ិន

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds