លោក ម៉ៃ សុគន្ធ ទ្រាំមិនបានទេ ស្នើ​ឲ្យ​សមត្ថកិច្ច​អូស​ក្បាល​ក្រុម​បាត​សង្គម​នេះ​ផង ព្រោះ​ជេរ​បញ្ចោ​ស្រី្ត​សាហាវៗ​ណាស់ (​វីដេអូ​)

ភ្នំពេញ ៖ រឿងរ៉ាវ​នៅក្នុង​បណ្តាញ​សង្គម​បច្ចុប្បន្ន គឺមាន​ស្ទើរតែ​គ្រប់​ប្រភេទ ជាពិសេស​នៅលើ Tik Tok តែម្តង តាមរយៈ​ទង្វើ​របស់​ក្រុម​ទំពាំង​ស្អុយ​មួយចំនួន ដែល​បាន​បញ្ចេញ​កាយវិការ​ដ៏​អាសអាភាស និង​ការនិយាយស្តី​ដ៏​មិន​សមរម្យ ព្រោះតែ​ចង់​ទទួលបាន​ការចាប់អារម្មណ៍ និង​ឲ្យ​ខ្លួន​បាន​ល្បី​។​

​ជាក់ស្តែង ដូចជា​យុវជន​មួយក្រុម​នេះ​អ៊ីចឹង ដែល​គេ​សន្ម​ត់​ថា​សុទ្ធតែជា​ខ្ទើយៗ បាន​កំពុង​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំងក្លា និង​ក៏​ដូច ស្នើ​ដល់​សមត្ថកិច្ច ប្រញាប់​អូស​.​ក​ពួក​អស់​និយាយ​ទាំងនេះ មក​ដុសក្អែល​ឲ្យ​បាន​ធ្ងន់ៗ​ផង ក្រោយ​ក្រុម​បាត​សង្គម​នេះ បាន​រាំ និង​ច្រៀង​ជេរ​បញ្ចោ​បន្ថោក​តម្លៃ​ស្ត្រី​យ៉ាង​សាហាវៗ ដែល​មិនអាច​ទទួលយក​បានឡើយ​។​

​ក្នុងនោះ​ផងដែរ តារា​កំពូល​ទើស លោក ម៉ៃ សុគន្ធ ក៏បាន​ដាក់​ឲ្យ​ធ្ងន់ៗ និង​ស្នើ​ដល់​សមត្ថកិច្ច​សំពង​ក្បាល​ក្រុម​ខ្ទើយៗ​ទាំងនេះ ដោយ​លោក​បាន​សរសេរ​រៀបទាំង​កំហឹង​ខ្លាំងៗ​ថា​៖ «​អា​ក្មេង​បាត​សង្គម រឺ ហៅ​ម្យា​ង​ទៀត អា​ខ្ទើយ​បាត​ផ្សារ អា​មិនដែល​ចូល​សាលា ម្តាយ អូន ជា ដុំថ្ម​មែន ?​បាន ពួក​អូន​ហែក​ជេរ មនុស្ស​ស្រី ដូច​ស៊ី​បាយ​ចឹ​ង (​គេ​ប្រើ​បណ្តាញ​សង្គម ដើម្បី ប្រយោជន៍​និង​អំពើ​ល្អៗ គំរូ​ល្អ​) តែ​ពួក​អា​ថោក​អស់ឯង ប្រើ​ដើម្បី​បន្ថោក​កេរ្តិ៍​ម្តាយ​និង​ស្ត្រី (​ម៉ែ​ពួក​ហែង មិនមែន​មនុស្ស​ស្រី​ទេ​ដឹង រឺ ម៉ែ​ហែង​ជា​ដុំថ្ម​) តាមមើលទៅ ពួក​ទាំង​ប៉ុន្មាន​នាក់​នេះ ជា​អ្នកសិល្បៈ​មួយផ្នែក គឺ​ក្រុម​រាំ បងៗ​ដែល​ស្គាល់ Mention​ផង និង សំណូមពរ​ដល់ អាជ្ញាធរ​រឺ​ក្រសួង ដែល​ពាក់ព័ន្ធ មេត្តា ចាត់វិធានការ​ក្តៅ​ដល់​ក្រុម​បំពុលសង្គម​នេះ​ផង កុំ​លើកលែង វា​ជា​គំរូ​អាក្រក់​បំផុត​ដល់​សង្គម​»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds