ពលរដ្ឋថៃរាប់រយនាក់ នាំគ្នាទៅទីសក្ការៈបូជា ដើម្បីផ្សង​​ជួបស្នេហាពិត ខណៈថ្ងៃនៃសេចក្តីស្រឡាញ់ជិតមកដល់

បាងកក៖ ខណៈថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់កាន់តែខិតជិតមកដល់ ពលរដ្ឋថៃរាប់រយនាក់ បាននាំគ្នាចូលរួមពិធីបួងសួង​នៅឯទីសក្ការៈបូជា​មួយ ស្ថិតក្នុងទីក្រុងបាងកក ដើម្បីផ្សងសុំឱ្យមានគូរព្រេងដូចគេដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters

ទិដ្ឋភាពដ៏ប្លែកមួយនេះ បានកើតឡើងនៅទីសក្ការៈ​បូជា​អាទិទេព​ Trimurti ដែលជាទីបន់ស្រន់ដ៏ល្បីល្បាញមួយ សម្រាប់មនុស្សទៅផ្សងរកគូរព្រេងជារៀងរាល់ថ្ងៃព្រហស្បតិ៍ នៅក្នុងប្រទេសថៃ ។ ប៉ុន្តែសប្ដាហ៍នេះ គេឃើញមាន ពលរដ្ឋថៃពាក់ម៉ាសជាច្រើន​កុះករ ដៃភ្ជាប់មកជាមួយនឹងផ្កា ធូប ទៀន និងសុរាពណ៌ក្រហម បានមកអង្គុយបួងសួងនៅមុខទីសក្ការៈខាងលើ។

គួរជម្រាបដែរថា ពិធីនេះចាប់ផ្តើមប្រារព្ធឡើង បន្ទាប់ពីមានការបន្លឺសំឡេង ដោយអាចារ្យ​នៅវេលាម៉ោង ៧ និង ៣៩នាទីល្ងាច (ម៉ោងក្នុងស្រុក) ដែលគេចាត់ទុកជាពេលវេលាដ៏ចម្រុងចម្រើន ក្នុងការសុំអ្វីៗឱ្យបានដូចប្រាថ្នា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds