ដំណឹងល្អណាស់!! ទីបំផុត ក្រសួងសុខាភិបាល ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការវ៉ាក់សាំង AstraZeneca របស់អង់គ្លេស នៅកម្ពុជា…
នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសមួយដោយបានអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការវ៉ាក់សាំង AstraZeneca’s Covid-19 របស់អង់គ្លេស នៅកម្ពុជា ។
ការប្រកាសអនុញ្ញាតនេះ គឺធ្វើឡើងបន្ទាប់ពីបានទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ក្រោយពីមានការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសអង់គ្លេស និង ប្រទេសមួយចំនួនក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ (Emergency Lse Authorization) ។
វ៉ាក់សាំងនេះដែរ ត្រូវបានដាក់ឱ្យអនុវត្តតាមពិធីសារ ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕