ក្រោយ ឯកឧត្តម ហ៊ុន ជា ស្នើរក្រសួង​​កោះហៅ​ក្រុមសម្ដែង «ទុំទាវ២០២១» ចាត់ការតាម​ផ្លូវច្បាប់ឡើងវិញ ស្រាប់តែ លោក ស៊ុក សុភា និយាយបែបនេះថា….

បន្ទាប់ពីក្រុមសម្ដែង រឿងទុំទាវ២០២១ បានចូលខ្លួនបំភ្លឺបកស្រាយតាមការកោះហៅរបស់ក្រសួងវប្បធម៌ និងបាន​ធ្វើកិច្ច​សន្យា​៨​ចំណុច ព្រមទាំង​ចេញវីដេសុំទោស​ជាសាធារណៈ ទាក់ទងនឹងរឿងរ៉ាវ ដែលបណ្ដាលឲ្យប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ និងសង្គមជាតិ ដែលកើតចេញពីសកម្មភាពឥរិយាបថនិងពាក្យសម្ដី ក្នុងឈុតនៃវីដេអូ «រឿងទុំទាវ២០២១»នោះ។

ដោយឡែកថ្មីៗនេះ ក៏បានឃើញ ឯកឧត្តម ហ៊ុន ជា បានធ្វើការស្នើរឲ្យក្រសួងកោះហៅក្រុមសម្ដែង «រឿងទុំទាវ២០២១» ចាត់​ការ​តាម​និតិវិធីផ្លូវច្បាប់​ឡើងវិញ តាមរយៈបណ្ដាញសង្គមយ៉ាងដូច្នេះថា «រឿងទុំទាវ2021 ជាប្រធាន​បទ​ដ៏ក្ដៅ​ដូច​ទឹក​កំពុងពុះ ដើម្បី​រក​យុត្តិធម៌​ដល់ជាតិសាសន៍​ដូចគ្នា នោះយើងត្រូវតែ​មានតម្លាភាព​ជាមួយគ្នា។ ខ្ញុំសុំស្នើក្រសួង​វប្បធម៌​​​កោះ​ហៅ​បុគ្គល​ដែល​បាន​យក​​រឿង​ទុំទាវមកបំផ្លាញ នាំអោយប៉ះពាល់ដល់​ព្រះពុទ្ធសាសនា និងអក្សរ​សាស្ត្រ​ខ្មែរ​ យកទៅ​ចាត់ការ​តាម​និតិវិធីនៃច្បាប់​ឡើងវិញ​ដើម្បីបំពេញ​បំណង និងរកយុត្តិធម៌​​ដល់ជនរងគ្រោះនិងជន​រួមជាតិ​ខ្មែរ​​ទាំងអស់​អោយ​មានភាពស្មើគ្នា កុំអោយ​រាស្រ្ដ​គិត ថាវា​ខុសគ្នា​ត្រង់ណា? ពីខ្ញុំបងជា»។

ជាមួយគ្នានោះដែរ ស្រាប់តែបានឃើញ តួអង្គឯកប្រុស «រឿងទុំទាវ» របស់លោក ហ្វៃ សំអាង ឆ្នាំ២០០០ គឺលោក ស៊ុក សុភា បានធ្វើការស៊េរបន្តពី ឯកឧត្តម ហ៊ុន ជា ព្រមទាំងពោលពាក្យបែបនេះថា «គាំទ្របងជា មើលទៅទុំទាវ2021 បែបគេច​មិនរួចទេ អាណិត​អូនទាវ​ណាស់»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds