គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ត្រាក់ទ័រ បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់​ និង​របួសធ្ងន់​ម្នាក់

(ឧ​ត្ត​រ​មាន​ជ័​យ) កាលពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៩ ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥៨ ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៥៧.១៥៨​ ស្ថិតក្នុង​ភូមិ​ផ្អុង​សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ មួយកើតឡើងរវាង​ម៉ូតូ​និង​ត្រាក់ទ័រ បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់​ និង​របួសធ្ងន់​ម្នាក់ ​​។​

ជនរងគ្រោះ​មានឈ្មោះ​ឈ្លឿ​ន សីហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ល្បើក ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ស្លាប់​នៅ​កន្លែងកើតហេតុ​។​បាន​បើកបរ​ម៉ូតូ​ស៊ូ​មមើ​អិ​ច​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១Q-២៣៤២​។​ ម្នាក់ទៀត​ឈ្មោះ​ផាក ថា ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​(​អ្នករួមដំណើរ) របួសធ្ងន់​។​ ​ឯ​អ្នកបើកបរ​ត្រាក់ទ័រ​បាន​ជិះ​រត់គេចខ្លួន​បាត់​មិន​ស្គាល់​អត្តសញ្ញាណ​។​

ក្រោយកើតហេតុ​ ជនរងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍នគរបាល​វរៈព្រំដែន​៧០២​ហៅ​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​ ចំណែកសពត្រូវបានប្រគល់​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទ៖ ដារ៉ា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds