ប្រទេសមួយនៅអាស៊ី Facebook បើកឲ្យមើល El Clasico ដោយសេរីនាចុងសប្ដាហ៍នេះ
28/02/2019
អ្នកគាំទ្រវិស័យកីឡាបាល់ទាត់នៅប្រទេសឥណ្ឌានឹងអាចទស្សនាដោយសេរីនៅជំនួប El Clasico រវាងក្លឹប Real Madrid និង Barcelona នាថ្ងៃអាទិត្យចុងសប្តាហ៍នេះដោយឥតគិតថ្លៃលើ Facebook Watch។
លោក Peter Hutton ប្រធានផ្នែកផ្សាយផ្ទាល់ព្រឹត្តិការណ៍កីឡារបស់ Facebook បានប្រាប់ Reuters៖ “នាមជាក្លឹបបាល់ទាត់ពីរ (Barcelona & RealMadrid) ដែលមានអ្នកគាំទ្រច្រើនបំផុតនៅលើ Facebook ជាមួយនឹងភាពល្បីល្បាញក្នុងឧបទ្វីបឥណ្ឌា ដូច្នេះយើងរីករាយនឹងបម្រើសេវាកម្មនេះទៅកាន់អ្នកគាំទ្រដោយឥតគិតថ្លៃ តាមរយៈការផ្សាយផ្ទាល់ប្រកួត LaLiga ក្នុងរយៈពេល ៣ រដូវកាលបន្ទាប់”។
លោកបន្ត៖ “យើងមើលឃើញថានេះជាឱកាសដ៏ល្អមួយ ដោយមិនត្រឹមតែប្រមូលផ្តុំមនុស្សជាមួយកីឡាបាល់ទាត់ តែក៏បានជួយក្របខ័ណ្ឌ LaLiga ឲ្យទទួលបានអ្នកគាំទ្រនិងពង្រីកចក្ខុវិស័យរបស់ខ្លួនក្នុងទីផ្សារអភិវឌ្ឍសំខាន់ៗថែមទៀតផង”។