ឆ្នាំនេះគ្មានគម្រោងផ្អាក ពិធីបុណ្យចូលឆ្នាំខ្មែរនោះទេ តែត្រូវរក្សាគម្លាតអោយបានល្អ

នាព្រឹកថ្ងៃ០៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ឆ្នាំគ្មានគម្រោងលុបចោលបុណ្យចូលឆ្នាំខ្មែរដូចឆ្នាំមុននោះទេ។ សម្តេចតេជោ បានមានប្រសាសន៍ថា “ឆ្នាំនេះច្បាស់ណាស់ថាខ្ញុំ គ្មានគម្រោងនឹងលុបចោល នូវបុណ្យចូលឆ្នាំដូចកាលពីឆ្នាំទៅក្នុងភាពសភាពការមិនច្បាស់លាស់….”។ សម្តេចបានបញ្ជាក់ថា កាលលុបបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំទៅ ដោយសារតែសភាពការមានភាពមិនច្បាស់លាស់ ស្របពេលដែលពលករខ្មែរ មកពីប្រទេសថៃ សម្រុកមកប្រមាណជាង១២ម៉ឺននាក់ ហើយគ្រាដែលប្រជាពលរដ្ឋពីភ្នំពេញត្រូវធ្វើដំណើរទៅតាមខេត្តនិមួយៗ ដែលធ្វើអោយពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍ ប៉ុន្តែកាលពីឆ្នាំទៅ ក៏មានការឈប់សម្រាកសងផងដែរ ហើយសម្រាប់ឆ្នាំនេះ ចូលឆ្នាំនៅតែចូល តែត្រូវរក្សាគម្លាត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds