តុលាការសម្រេចចោទប្រកាន់ឈ្មោះ ម៉ម វណ្ណា, ចាន់ សុខុម , ចាន់ សុខា និងបញ្ចូនទៅចៅក្រមស៊ើនសួរចាត់ការបន្ត
(ភ្នំពេញ)៖ លោកព្រះរាជអាជ្ញារង ចែ សុង តំណាងអយ្យការអមសាលាដំបូងភ្នំពេញ បានសម្រេចចោទប្រាកាន់លើជនជាប់ចោទ១,ឈ្មោះ ម៉ម វណ្ណា ស្ថិតនៅផ្ទះលេខៈ៧៥ ផ្លូវកៅស៊ូ ភូមិត្រពាំងចក សង្កាត់ព្រែវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ២, ឈ្មោះចាន់ សុខុម ស្ថិតនៅផ្ទះលេខៈ៧ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រែវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ៣,ឈ្មោះចាន់ សុខា ស្ថិតនៅផ្ទះលេខៈ៥២ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រែវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទៈកំហែងយក និងញុះញញ់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៣៦៣,៣៦៤ និងមាត្រា ៤៩៤,៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបជូនថា៖ ជនជាប់ចោទឈ្មោះ ម៉ម វណ្ណា, ចាន់ សុខុម ,ចាន់ សុខា ទាំងបីនាក់នេះបានញុះញង់អោយប្រជាពលរដ្ឋស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រែវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នាំគ្នាធ្វើការប្ដឹងតវ៉ាទាមទារយកដីជាកម្មសិទ្ធិរបស់ឈ្មោះ ជួង សុខុម និងប្រពន្ធ ស្ថិតនៅទីតាំងខាងលើ។ ក្រោយពីព្រះរាជអាជ្ញារកឃើញថាបុគ្គលទាំងបីនាក់នេះ ពិតជាមានចេតនាបង្ករអោយមានការើសអើង និងមានភាពវឹកវរដល់សណ្ដាប់ធ្នាប់សាធារណៈ យ៉ាងធ្ងន់ធ្ងរដល់សង្គមយើងពិតប្រាកដមែន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ដោយបុគ្គលទាំងបីនាក់នេះ គឺចង់បាននៅផលប្រយោជន៍ពីដីនេះ ប្រសិនបើពួកគាត់ទួលបានជ័យជំនេះពិតមែននោះ គឺគាត់នឹងយកដីនោះមកលក់ចែកគ្នា ។
គួរំលឹកផងដែរ៖កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០កន្លងទៅ ជួង សុខុម បានដាក់ពាក្យបណ្ដឹងចូលមកអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដោយប្ដឹងឈ្មោះ ឈ្មោះ ម៉ម វណ្ណា ភេទស្រី អាយុ៧០ , ចាន់ សុខុម ភេទស្រី អាយុ៦០ ,ចាន់ សុខា ភេទស្រី អាយុ៦០ ពីបទកំហែងយក និងញុះញញ់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍៕ ដោយ: រ៉ូប៊ី