ទីបំផុតលោក ដូណាល់ ត្រាំ យល់ព្រមទទួលស្គាល់ថាលោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីថ្មីបន្ទាប់ពីលោក
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីបន្ទាប់ពីលោក។ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានសរសេរថា៖«សភាបានបញ្ជាក់លទ្ធផល ហើយរដ្ឋបាលថ្មីនឹងត្រូវបើកសម្ពោធនៅថ្ងៃទី២០ ខែមករា»។ លោកបានបន្ថែមថា «ពេលវេលានេះទាមទារឱ្យមានការស្រុះស្រួល និងការផ្សះផ្សាគ្នា»។
— Donald J. Trump (@realDonaldTrump) January 8, 2021