លោក ពេជ្រ ស្រស់ ហាមដាច់ខាតដល់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សយុវជនកម្ពុជាមិនឲ្យជេរប្រមាថអង្គព្រះមហាក្សត្រ និងជនរួមជាតិសាសន៍ខ្មែរនោះឡើយ

នៅព្រឹកថ្ងៃទី 27 ខែធ្នូឆ្នាំ 2020 នេះប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលគណបក្សរបស់ខ្លួនដើម្បីពិភាក្សាការអភិវឌ្ឃន៍ការងារថ្នាក់មូលដ្ឋានរបស់គណបក្សនិងលើកទិសដៅសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

តាមរយៈគណនីហ្វេសប៊ុករបស់លោកពេជ្រស្រស់បានសរសេរយ៉ាងដូច្នេះថា ” នៅព្រឹកថ្ងៃនេះដែរ ខ្ញុំ ពេជ្រ ស្រស់ ជាប្រធាន
គណបក្សយុវជនកម្ពុជាបានដឹកនាំប្រជុំជាមួយ
នឹងគណៈកម្មាធិការប្រតិបត្តិ ដើម្បីពិភាក្សាការ
អភិវឌ្ឍន៍ការងារនៅតាមមូលដ្ឋានក្នុងទិសដៅ
ឆ្ពោះទៅការប្រកួតប្រជែងបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សា ឃុំ-សង្កាត់ និងសមាជិកសភានៅឆ្នាំ
2022- 2023 ត្រៀមទៅលើកកំពស់នូវជីវភាព
របស់ប្រជាពលរដ្ឋខ្មែរ និងកសាងប្រទេសកម្ពុជា
ឲ្យមានការរីកចម្រើនពិតប្រាកដនិងនិរន្តភាពហើយនៅក្នុងកិច្ចប្រជុំនេះផងដែរ” ។

ជាមួយគ្នានោះផងដែរ តាមរយៈសំណេររបស់ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានសរសេរសង្កត់ធ្ងន់ទៅលើការយកចិត្តទុកដាក់ និងប្រកាន់ភ្ជាប់នូវគុណធម៌ សីលធម៌មេត្តាធម៌ ជាពិសេសថែមទៀតនោះ គឺការមិនប្រមាថជាតិសាសន៍ខ្លួនឯង នឹងការប្រមាថដល់អង្គព្រះមហាក្សត្រ។ ប្រធានគណបក្សយុវជនកម្ពុជារូបនេះលើកឡើងបែបនេះស្របពេលដែលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅបរទេសបាន ជេរប្រមាថទៅដល់អង្គព្រះមហាក្សត្រក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដូច្នេះហើយទើបប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានណែនាំទៅដល់សមាជិកសមាជិការបស់ខ្លួនត្រូវតែគោរពប្រកាន់ខ្ជាប់នូវសីលធម៌ សច្ចធម៌ ជាពិសេសមិនត្រូវប្រមាថដាច់ខាតចំពោះព្រះមហាក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds