គង់ រ៉ៃយ៉ា និងភរិយា ត្រូវនាំទៅធ្វើតេស្ត៍ កូវី-ដ១៩ និងចត្តាឡីស័ក
(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសហការជាមួយ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅអញ្ជើញលោក គង់ រ៉ៃយ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការអញ្ជើញលោក រ៉ៃយ៉ា និងភរិយា ក្រោមហេតុផល គង់ រ៉ៃយ៉ា ទើបត្រឡប់មកពីប្រទេសថៃ តាមច្រកសំពៅលូន ខេត្តបាត់ដំបង ដោយមិនបានធ្វើតេស្ត៍រកវីរុស កូវីដ-១៩ និងមិនអនុវត្តចត្តាឡីស័កត្រឹមត្រូវ។
ជាមួយគ្នានេះ តាមព័ត៌មានដែលបានផ្សព្វផ្សាយ ក្រោយក្រុមការងារបានអញ្ជើញ គង់ រ៉ៃយ៉ា និងភរិយា ពួកគេទាំងពីរត្រូវបានដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័ករយៈពេល១៤ថ្ងៃ។