តើចុងសប្តាហ៍នេះលោកអ្នកបានជ្រើសរើសកន្លែងសម្រាប់ធ្វើដំណើរកម្សាន្តហើយឬនៅ?
(ព្រះសីហនុ)៖ កោះរ៉ុងជាកោះមួយស្ថិតនៅចំងាយ ប្រមាណ៤០គីឡូម៉ែតពីឆ្នេរសមុទ្រក្រុងព្រះសីហនុប្រទេសកម្ពុជា។ កោះរ៉ុងគឺជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយមសម្រាប់អ្នកដែលចង់លំហែរកាយតាមកោះ។
កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុតនៃតំបន់សមុទ្រនៅក្នុងព្រះរាជាណាក្រកម្ពុជាដែលជាកន្លែងដ៏ល្អមួយសម្រាប់ភ្ញៀវទេសចអាចមកស្នាក់នៅដើម្បីកាត់ស្រេ្តស ដើរផ្សងព្រេង បោះជំរុំ និងហែលទឹកលេង ពីព្រោះកោះនេះសំបូរទៅដោយធនធម្មជាតិ។ ក្រៅពីនេះទៀត កោះរ៉ុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរ៉ុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ ការធ្វើដំណើរទៅកោះរ៉ុងត្រូវចំណាយរយៈពេលប្រមាន៤៥នាទីពីដីគោកក្នុងនៃក្រុងព្រះសីហនុ។
សូមទស្សនារូបភាពខាងក្រោមនេះ៕