កោះតៃវ៉ាន់លែងមែនទែនហើយ! តៃវ៉ាន់បញ្ចេញនាវាចម្បាំងរបស់ខ្លួនថ្មីស្រឡាងមួយដែលផលិតក្នុងស្រុក

 

(បរទេស)៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃអង្គារនេះ បាននិយាយថា តៃវ៉ាន់ អាចនឹងក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយ សម្រាប់បណ្ដាប្រទេស ប្រជាធិបតេយ្យលោកខាងលិច ខណៈលោកស្រី ប្រកាសឱ្យប្រើប្រាស់នាវាចម្បាំងស៊េរីថ្មីមួយគ្រឿង។

 

គួរបញ្ជាក់ថាសម្រាប់នាវាចម្បាំង Tuo Chiang(តៅឈៀង) ស៊េរីថ្មីខាងលើ ត្រូវបានកងទ័ពជើងទឹកតៃវ៉ាន់ ដាក់រហស្សនាមឱ្យថា «អ្នកពិឃាតនាវាផ្ទុកយន្ដហោះចម្បាំង» ដោយសារតែ វាមានសមត្ថភាពបំពាក់ មីស៊ីលប្រឆាំងនាវាចម្បាំង និងមីស៊ីលប្រឆាំងយន្ដហោះចម្បាំង។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើនាវាចម្បាំង Tuo Chiang លោកស្រី Tsai Ing-wen បានកោតសរសើរ យ៉ាងខ្លាំងដល់សមត្ថភាពអភិវឌ្ឍ និងផលិតអាវុធទំនើបថ្មីចុងក្រោយបំផុតរបស់កោះតៃវ៉ាន់ នាពេលបច្ចុប្បន្ន។

 

លោកស្រី Tsai បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមានការតាំង ចិត្តខ្ពស់ និងមានសមត្ថភាពផលិតនាវាចម្បាំងដោយខ្លួនឯង ដែលនេះនឹងឱ្យពិភពលោកមើលឃើញពីវិស័យការពារជាតិ និងថាមពលអភិវឌ្ឍរបស់យើង។ នៅថ្ងៃអនាគត យើងប្រហែលជាអាចនឹងក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយ សម្រាប់បណ្ដាប្រទេសប្រជាធិបតេយ្យលោកខាងលិច»។

 

ចាត់តាំងពីកាន់អំណាចមកលោកស្រី Tsai Ing-wen បាននិយាយថា ការពង្រឹងវិស័យការពារមាតុភូមិ ជាគោលបំណងរបស់លោកស្រី តាំងពីជាប់ឆ្នោតជាប្រធានាធិបតីកោះតៃវ៉ាន់ តាំងពីឆ្នាំ២០១៦ មកម្លេះ ខណៈចិនចេះតែគំរាមវាយប្រហារ និងធ្វើសកម្មភាពយោធាកាន់ខ្លាំងឡើងៗ នៅក្បែរកោះតៃវ៉ាន់។បច្ចុប្បន្នកូនកោះមួយនេះកំពុងង្រឹងសមត្ថភាពកងទ័ពជើងទឹក ជើងអាកាស និងលើដីផងដែរ ក្នុងនោះគេសង្កេតឃើងថាកូនកោះមួយនេះមានការបញ្ចេញផែនការផលិត នាវា ចម្បាំង និងនាវាមុជទឹកផ្សេងបន្ថែមទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds