សហរដ្ឋអាមេរិចរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជាង១៨ម៉ឺននាក់ និង២ពាន់នាក់ទៀតស្លាប់

(បរទេស) ៖នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៨៧,៤៦៦នាក់ និងអ្នកជំងឺសរុប ២,៤៤៣នាក់ បានស្លាប់ នេះបើយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer ។
សូមជម្រាបផងដែរថារហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៦,២៣៦,៣៩៤បានឆ្លង និងជាង៣០ម៉ឺននាក់ស្លាប់។
ចំណែកឯប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាម៉េរិក ដែលរហូតមកដល់ពេលនេះ ឥណ្ឌារកឃើញអ្នកឆ្លងសរុប ៩,៨២៦,០៣១នាក់ ក្នុងនោះអ្នកើជំងឺជាង១៤ម៉ឺននាក់ បានស្លាប់ និងជាង៩.៣លាននាក់ទៀត បានជាសះស្បើយ។
ដោយឡែកប្រទេសប្រេស៊ីល នៅលេខរៀងទី៣។ ប្រេស៊ីល រហូតមកដល់ពេលនេះ រកឃើញអ្នកឆ្លងសរុប ៦,៨៣៦,២២៧នាក់ ក្នុងនោះអ្នកើជំងឺជាង១៨ម៉ឺននាក់ បានស្លាប់ និងជាង៥.៩លាននាក់ទៀត បានជាសះស្បើយ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៧១,៣៤៣,៣២៤ករណី ហើយក្នុងនោះមនុស្សសរុប ១,៥៩៩,៤៦២នាក់ស្លាប់ និងជាង ៤៩.៤លាននាក់ បានជាសះស្បើយឡើងវិញ។
តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds