ក្លិបបាល់ទាត់ វិសាខា បរិច្ចាគថវិកា ២លានរៀល ជូនរាជរដ្ឋាភិបាល

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងទប់ទល់នឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា ចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ថ្នាក់ដឹកនាំក្លិបបាល់ទាត់ វិសាខា ដែលជាក្លិបជើងឯងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០២០ ដែលមានលោកជំទាវ កែ សួនសុភី ស សុខា ជាប្រធាន បានចូលរួមបរិច្ចាគថវិកា ចំនួន ២ ០០០ ០០០រៀល (ពីរលានរៀល) សម្រាប់យុទ្ធនាការដ៏មានសារៈសំខាន់នេះ។

ការចូលរួមបរិច្ចាគថវិការបស់ក្លិបបាល់ទាត់ វិសាខា ជូនដល់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងទប់ទល់នឹងជំងឺកូវីដ-១៩ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺជាកាយវិការប្រកបដោយក្តីអាណិតស្រលាញ់ខ្មែរពិតៗពីសំណាក់លោកជំទាវប្រធានក្លិប និងកីឡាករទាំងអស់ របស់ក្លិបបាល់ទាត់ វិសាខា ។

សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារ ទប់ស្កាត់ និងបង្ការពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានអនាម័យ របស់ក្រសួងសុខាភិបាល ដូចជា ៖ ផ្អាកការជួបជុំ ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ កាត់បន្ថយការប្រើប្រាស់បន្ទប់ម៉ាស៊ីនត្រជាក់រួម លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែល សម្លាប់មេរោគ រក្សាគម្លាតសង្គម … និងថែរក្សាសុខភាពជាប្រចាំ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds