​នគរបាល​ឃាត់ខ្លួន​នារី​ម្នាក់​ ពី​បទ​ជួញដូរ​ និង​ចែកចាយ​​នូវ​សារធាតុ​ញៀន ​ខុសច្បាប់​

(ពោធិ៍សាត់​)៖ កាលពី​ថ្ងៃ​ទី​២៤​ មេ​សា​២០១៩​ វេលា​ម៉ោង​១៦​និង​៤៨​នាទី​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ស្ថិត​ក្នុងភូមិ​រវៀង​ ឃុំ​សំរោង​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង​ សហការ​ជាមួយ​នគរបាល​ស្រុក​ភ្នំក្រវាញ​ តាម​ប្រ​ម៉ា​ញ់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ឆែម​ ស្រី​ភួង​ (​ហៅ​ម៉ា​ប់​)​ អាយុ​២៤​ឆ្នាំ​ មុខរបរ​កសិករ​ ជា​ម្ចាស់ផ្ទះ​ រស់នៅ​​  ពី​បទ​រក្សា​ទុក​ជួញដូរ​ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​យោង​តាម​របាយការណ៍​របស់​ លោក​ ធាង​ ឡេ​ង​ អធិការ​នគរបាល​ស្រុក​វាល​វែង​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ឆែម​ ស្រី​ភួង​ (​ហៅ​ម៉ា​ប់​)​ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​ ហើយ​សមត្ថកិច្ច​តាម​ប្រ​ម៉ា​ញ់​ជា​ច្រើន​ខែ​កន្លង​មក​ទម្រាំ​ចាប់ខ្លួន​រូបគេ​បាន​ ។​ ជន​ង្ស័​យ​រូប​នេះ​ធ្វើ​សកម្មភាព​ចែកចាយ​រួច​គេ​វិល​មក​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​នៅ​ឯ​ស្រុក​ភ្នំក្រវាញ​ ។​ ដោយ​ផ្អែក​ថា​ ជនសង្ស័យ​មាន​ទីលំនៅ​ក្នុង​មូលដ្ឋាន​នៃ​ខ័​ណ្ឌ​រដ្ឋបាល​ស្រុក​ភ្នំក្រវាញ​ ទើប​នគរបាល​វាល​វែង​សុំ​សហការ​ និង​មា​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលា​សំបូ​ង​ខេត្តពោធិ៍សាត់​ សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ក្នុង​លំនៅ​ដ្ឋា​ន​របស់​គេ​តែ​ម្តង​។​

​ក្រោយ​ពី​ការ​ចាប់​ឃាត់ខ្លួន​សមត្ថកិច្ច​រក​ឃើញ​ថ្នាំ​ញៀន​ នៅ​ក្នុង​លំនៅ​ដ្ឋា​ន​ជនសង្ស័យ​ចំនួន​១៤​កញ្ចប់​តូច​ស្មើនឹង​៤.៦៦​ក្រាម​ ដកហូត​ទូរ​ស័​ព្វ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿ​ ជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង​សមត្ថកិច្ច​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្តពោធិ៍សាត់​ដើម្បី​ចាត់ការ​បន្ត​៕​

ប្រភពពី៖ ផេកអគ្គស្នងការនគរបាលជាតិ

ដកស្រង់អត្ថបទដោយ៖ ដារ៉ា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds