ថាអីចេះខុស ឃើញស្ងាត់ៗមិនតប ពេលនេះ មាស សុខសោភា ចេញសារតបនិងនាងម្នាក់ដែលរិៈគន់នាងក្នុងបណ្ដាញសង្គមហើយ

(សិល្បៈកម្សាន្ត)៖ កាលពីពេលថ្មីៗនេះ មាននារីម្នាក់ឈ្មោះ ស្រីមុច បានធ្វើការបង្ហោះនូវឃ្លីបវីដេអូខ្លីមួយ ទាំងហួសចិត្ត និងក្ដៅស្លឹកត្រចៀក រៀបរាប់ទម្លាយពីអត្តចរិតរបស់តារាចម្រៀងល្បីកញ្ញា មាស សុខសោភា ពេលជួបផ្ទាល់ ថាជាមនុស្សគ្មានភាពរាក់ទាក់ មិនគួរឲ្យគោរព និងឲ្យតម្លៃ ដោយនារីខាងលើបានបន្ថែមដោយពាក្យសម្ដីបញ្ជាក់ច្បាស់ៗថា «បានជួបផ្ទាល់នៅភ្នំគូលែន ឬកណាស់ ឈ្លើយណាស់ រើសអើងណាស់ ស្គាល់ច្បាស់ថាជា មាស សុខសោភា ថាមិនច្រឡំទេ រាក់ទាក់សុំគេថតជាមួយ គេធ្វើឬកសោះអង្គើយ គេថាថតមិនបានទេ»។
សូមជម្រាបថា ការចោទបែបនេះវាអាចជាចេតនាមួយមិនល្អឡើយសម្រាប់ខ្លួនឯង កុំចង់ល្បីដោយគ្មានមូលដ្នានច្បាស់លាស់ឲ្យសោះ កុំថាឡើយគាត់ជាតារាល្បី ប្រសិនបើប្រជាពលរដ្ឋទូរទៅបើគេមិនចង់ឲ្យយើងថតជាមួយយើងក៍គ្មានសិទ្ធថតជាមួយគេដែរ វាជាសិទ្ធរបស់បុគ្គលឯកជនម្នាក់ៗសំណាងល្អហើយដែលគាត់មិនចាត់ការតាមនិតិវិធីច្បាប់ ដូច្នោះយើងមិនចេះតែនិយាយតាមតែចិត្តរបស់យើងដោយមិនគិតពីកិត្តិយសរបស់គាត់ឡើយ។
គួរបញ្ជាក់ផងដែរថាខណៈពេលនេះតារាចម្រៀងផ្អែមស្រទន់ កញ្ញា មាសសុខសោភា បានចេញមុខបកស្រាយហើយ ដោយក្នុងសារបង្ហោះនោះបានបញ្ជាក់ថា នាងខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូន ក៏ដូចជាអ្នកគាំទ្រនាងខ្ញុំនិងបងប្អូនមិត្តសិល្បះករទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេស សម្រាប់ការផ្ញើសារបញ្ចេញជាមតិផ្ដល់កំលាំងចិត្ត និងស្រលាញ់នៅអ្វីដែរនាងខ្ញុំមានហើយគាំទ្រនាងខ្ញុំតាំងពីដើមរហូតមក។ស្របពេលមានបញ្ហាផ្ទុះការរិះគន់មកលើនាងខ្ញុំក៏បងប្អូននិងអ្នកគាំទ្រទាំងអស់គ្នាជួយចេញមុខការពារនាងខ្ញុំ។ នាងខ្ញុំពិតជាសប្បាយចិត្តនិងត្រេកអរយ៉ាងខ្លាំង សម្រាប់អ្នកគាំទ្រពិតប្រាកដរបស់នាងខ្ញុំ ហើយយល់ពីនាងខ្ញុំនិងយល់ពីតម្លៃនៃសិល្បះ។ ជាចុងក្រោយនាងខ្ញុំសូមអរគុណនិងសូមជូនពរពុកម៉ែបងប្អូននិងអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នាជួបតែសេចក្ដីសុខ សុភមង្គល និងជៀសឆ្ងាយពីជំងឺកូវីតទាំងអស់គ្នា ។
សូមជម្រាបថា ការចោទបែបនេះវាអាចជាចេតនាមួយមិនល្អឡើយសម្រាប់ខ្លួនឯង កុំចង់ល្បីដោយគ្មានមូលដ្នានច្បាស់លាស់ឲ្យសោះ កុំថាឡើយគាត់ជាតារាល្បី ប្រសិនបើប្រជាពលរដ្ឋទូរទៅបើគេមិនចង់ឲ្យយើងថតជាមួយយើងក៍គ្មានសិទ្ធថតជាមួយគេដែរ វាជាសិទ្ធរបស់បុគ្គលឯកជនម្នាក់ៗសំណាងល្អហើយដែលគាត់មិនចាត់ការតាមនិតិវិធីច្បាប់ ដូច្នោះយើងមិនចេះតែនិយាយតាមតែចិត្តរបស់យើងដោយមិនគិតពីកិត្តិយសរបស់គាត់ឡើយ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds