អភិបាលខណ្ឌទួលគោក​ និង​គណៈកម្មការគ្រប់គ្រងផ្សារដេីមគរ បានដឹកនាំកម្លាំងចុះចែកម៉ាសជូនប្រជាពលរដ្ឋនិងធ្វើការផ្សព្វផ្សាយវិធានការទប់ស្កាត់ជម្ងឺកូវីដ ១៩

(ភ្នំពេញ​):នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០​ អភិបាលខណ្ឌទួលគោកនិងគណៈកម្មការគ្រប់គ្រងផ្សារដេីមគរ បានដឹកនាំកម្លាំងចុះធ្វើការផ្សព្វផ្សាយក្នុងវិធានការទប់ស្កាត់ជម្ងឺកូវីដ ១១៩ដោយតម្រូវឱ្យបងប្អូនអាជីវករនិងប្រជាពលរដ្ឋទាំងតម្រូវអោយមានការចូលរួមពាក់ម៉ាស់ ,លាងសម្អាតដៃជាប្រចាំនិង រក្សាគម្លាតដែលមានសុវត្ថិភាព ។

ជាមួយគ្នានេះដែរ លោក​ ឯក​ ឃុនដឿន​ អភិបាលខណ្ឌទួលគោកនិងគណៈកម្មការគ្រប់គ្រងផ្សារដេីមគរបានបន្តធ្វើការចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន ដោយនាំយកតាមរយៈសាលារាជធានីភ្នំពេញ និងបានបន្តធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋ អាជីវករនិង នៅក្នុងផ្សារនឹងជុំវិញផ្សារ​ និងនៅតាមបណ្តោយផ្លូវម៉ៅសេទុង។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds