គិតត្រឹមថ្ងៃទី​ ៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០​ គិតត្រឹមម៉ោង​ ១៤:០០នាទីរសៀលករណីសង្ស័យពុលស្រាស​ សរុបចំនួន​ ១៣១​នាក់​ និងមានអ្នកស្លាប់កេីនដល់៧នាក់

(ភ្នំពេញ​):ក្រសួង​សុខាភិបាល​ជម្រាបជូននូវរបាយការណ៌សង្ខេប​ ស្តីពីបចុប្បន្នភាពករណីពុលស្រាសរ​ គិតត្រឹមថ្ងៃទី​ ៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០​ គិតត្រឹមម៉ោង​ ១៤:០០នាទីរសៀល​ :

-​ ករណីសង្ស័យពុលស្រាស​ សរុបចំនួន​ ១៣១​នាក់​ (​ស្រី​ ៦នាក់)។
-​ អ្នកចេញជាសះស្បេីយ​ ចំនួន​ ៩០នាក់។
-​ កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងបុរសចំនួន ៣១នាក់។ ​
-​ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់ ។
-​ អ្នកស្លាប់ចំនួន​ ៧នាក់​ (នៅមនី្ទរពេទ្យ​ខេត្ត ២នាក់​ ស្លាប់ពេលបញ្ជូន​ទៅភ្នំពេញ ២នាក់​ ស្លាប់នៅផ្ទះ​ ២នាក់​ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត​ ១នាក់។

សូមបញ្ជាក់ថា ករណីសង្ស័យពុលស្រាសនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងកម្មវិធីបុណ្យសពមួយ នៅក្នុងភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ រីឯនៅក្នុងពិធីបុណ្យសពនោះដែរ ក៏មានការជួបជុំពិសារស្រាស និងមានការទទួលទានបាយសម្ល និងទឹកជាធម្មតា ទៅតាមលក្ខណៈប្រពៃណីខ្មែរយើង ក្នុងពិធីបុណ្យសពនីមួយៗ។

ដោយឡែកស្ត្រីម្នាក់រស់នៅក្នុងភូមិបឹងស្ទេង ឃុំខ្នុងពពក ស្រុកទឹកផុស ដែលប្ដីរបស់គាត់បានស្លាប់នៅក្នុងហេតុការណ៍ខាងលើនេះដែរ បានប្រាប់ឱ្យដឹងដែរថា នៅពេលដែលប្ដីរបស់គាត់បានត្រឡប់មកពីចូលរួមក្នុងពិធីបុណ្យសពនៅក្នុងភូមិវិញ ប្ដីរបស់គាត់ក៏បានពោលប្រាប់គាត់ថា គាត់ហាក់មានអាការៈណែនទ្រូង ឈឺក្បាល និងមានក្អួតចង្អោរទៀតផង ពេលឃើញដូច្នេះ គាត់ក៏បានស្រូតរូតនាំប្តីរបស់គាត់ទៅមណ្ឌលសុខភាពភ្លាមៗដែរ។ តែដោយប្ដីរបស់គាត់មានអាការៈធ្ងន់ធ្ងរពេក ក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង២ រំលងអធ្រាត្រថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរស៣នាក់ ដែលជាអ្នកបិតស្រាស យកមកធ្វើការសាកសួរនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយរង់ចាំចំណាត់ការបន្តប្រសិនបើរកឃើញថា មានការពាក់ព័ន្ធទៅនឹងហេតុការណ៍ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ នៅក្នុងស្រុកទឹកផុសខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds