ក្រសួងសុខាភិបាលប្រកាសផ្លូវការ៖ រកឃើញអ្នកឆ្លងកូវីដ១៩មួយចំនួន៨នាក់ថែមទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់១៤នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្រិការណ៍ «សហគមន៍២៨វិច្ឆិកា» ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់១៤នាក់។

អ្នកឆ្លងថ្មីទាំង៨នាក់នេះរួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានស្វាមី ជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ រស់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានស្វាមី បម្រើការងារនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ។

៣៖ ស្ត្រីជនជាតិខ្មែរ អាយុ៤៥ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្តាយមីងរបស់អ្នកជំអឺកូវីដ១៩ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ ខែវិច្ឆិកា។

៤៖ ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គ្រួសារអ្នកបើកបររបស់អ្នកជំងឺកូវីដ១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តការណ៍ សហគមន៍ ២៨ វិច្ឆិកា។

៥៖ ស្ត្រីជនជាតិខ្មែរអាយុ (មិនបានរាយការណ៍) រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

៦៖ ស្ត្រីជនជាតិខ្មែរ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្តាយមីងរបស់អ្នកជំងឺកូវីដ១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds