ក្រសួងវប្បធម៌ សម្រេចបិទរោងកុនសារមន្ទីរ និង រោងសម្តែងសិល្បៈ ទូទាំង ប្រទេសជាថ្មីម្តងទៀត

(ភ្នំពេញ) ៖ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បាន ប្រកាស នៅ ព្រឹក ថ្ងៃ ទី ៣០ ខែ វិច្ឆិកា នេះ ថា បាន ស ម្រេច បិទ រោងកុន សារមន្ទីរ និង រោង សម្តែង សិល្បៈ ទូ ទាំង ប្រទេស រយៈ ពេល ១៤ ថ្ងៃ ដោយ គិត ចាប់ពី ថ្ងៃ ទី ៣០ វិច្ឆិកា ឆ្នាំ ២០២០ នេះ តទៅ ។

យោង តាម សេចក្តីជូនដំណឹង របស់ ក្រសួង នៅ ថ្ងៃ ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ បាន បញ្ជាក់ ថា ការ សម្រេច បិទ នេះ គឺ ធ្វើ ឡើង « ដោយមើលឃើញពី ផលប៉ះពាល់ នៃការ រីករាលដាល ជាសាកល នៃជំងឺ កូវី ដ១៩ និង ចៀសវាង ការ ឆ្លង រីក រាលដាល ក្នុង សហគមន៍ » ។

សូម បញ្ជាក់ ថា គិត ត្រឹម ព្រឹក ថ្ងៃ ទី ៣០ ខែវិច្ឆិកា នេះ គ្រឹះស្ថាន ឯកជន ត្រូវ បាន ផ្អាក ដំណើរការ ជា បណ្តោះអាសន្ន ២ ស ប្តា ហ៍ បិទ សណ្ឋាគារ ភ្នំពេញ ក៏ ដូចជាបិទទីតាំងអាជីវកម្មមួយចំនួនទៀត ផង ដែរក្រោយពីរកឃើញនូវការឆ្លងកូវីដ ១៩ ក្នុង សហគមន៍ ដែល បាន កើនឡើង ដល់១៤ ករណី ហើយ ពាក់ព័ន្ធ នឹង ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ។

សូមរម្លឹកថាកាលពីអំឡុងព្រឹត្តិការណ៍ ៣ វិច្ឆិកា ឆ្នាំ ២០២០ក៏ត្រូវបានបិទនូវទីតាំងមានមនុស្ស ប្រមូលផ្តុំ ច្រើន ដែរ ដូច ជា រោងកុន និង សារមន្ទីរ រយៈពេល ១៤ ថ្ងៃ ផង ដែរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds