ប្រទេសចិន និងកូរ៉េខាងត្បូង សន្យាធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី និងដោះស្រាយបញ្ហាក្នុងតំបន់និងលើពិភពលោក

(បរទេស)៖ បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសនៃប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន បានសន្យានៅថ្ងៃព្រហស្បត៍នេះថា នឹងធ្វើការជាមួយគ្នាដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី និងដោះស្រាយបញ្ហានានានៅក្នុងតំបន់និងលើពិភពលោក ដូចជាការចរចានុយក្លែអ៊ែរដែលជាប់គាំងពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង និងបញ្ហាឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ជាដើម។ បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងអ្នកស្រី Kang Kyung-wha បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi។ លោក Wang Yi បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីបានចំណាយពេល ២ ថ្ងៃនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងលោក Choi Young-sam បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានពិភាក្សាគ្នា «យ៉ាងទូលំទូលាយនិងស៊ីជម្រៅ» អំពីគម្រោងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងផលប្រយោជន៍ទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds