ក្រុម Houthi យេម៉ែន បាននិយាយថាពួកគេបានបាញ់មីស៊ីលដាក់ស្ថានីយ ចែកចាយប្រេងរបស់ក្រុមហ៊ុន Aramco នៅទីក្រុង Jeddah (Reuters)
(បរទេស)៖ អ្នកនាំពាក្យយោធារបស់ក្រុម Houthi បាននិយាយកាលពីថ្ងៃច័ន្ទថាកងកម្លាំង ក្រុមHouthi យេម៉ែន បានបាញ់មីស៊ីលដាក់ស្ថានីយចែកចាយប្រេងរបស់ក្រុមហ៊ុន Aramco របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅទីក្រុង Jeddah ស្ថិតនៅសមុទ្រក្រហមរបស់ប្រទេសអារ៉ាប៊ីសាអូឌីត(Reuters) ។
កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន បានបញ្ជាក់ពីការវាយប្រហារនេះដោយនិយាយថា វាមិន ត្រឹមតែសំដៅលើទីតាំងរបស់រដ្ឋាភិបាលរបស់ប្រទេសនេះតែប៉ុណ្ណោះទេថែមទាំងវាយប្រហារលើសន្តិសុខថាមពលរបស់ពិភព លោកថែមទៀតផង។
អ្នកនាំពាក្យក្រុម Houthi គឺលោក Yahya Sarea យេយ៉ាយ៉ាសារី បានថ្លែងថា ក្រុមហ៊ុនបរទេសនិងប្រជាជនក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត គួរតែមាន ការប្រុងប្រយ័ត្នខណៈដែលការវាយប្រហារនឹងនៅតែបន្តមាន។
លោកបាននិយាយថាការវាយប្រហារបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត នៅយេម៉ែន៕